នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ខេត្ត Vinh Long ចាំបាច់ត្រូវធ្វើអាជីវកម្ម និងលើកកំពស់ធនធានសម្រាប់ការអភិវឌ្ឍ

(VOVWORLD) - នាព្រឹកថ្ងៃទី២៣ ខែមីនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយផែនការខេត្ត Vinh Long ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញការវិនិយោគចូលខេត្ត Vinh Long។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ខេត្ត Vinh Long ចាំបាច់ត្រូវធ្វើអាជីវកម្ម និងលើកកំពស់ធនធានសម្រាប់ការអភិវឌ្ឍ - ảnh 1នាយករដ្ឋមន្ត្រីអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយផែនការ និងជំរុញការវិនិយោគនៅខេត្ត Vinh Long (រូបថត៖ VOV)

អញ្ជើញថ្លែងមតិនៅសន្និសីទ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ខេត្ត Vinh Long ចាំបាច់ត្រូវធ្វើអាជីវកម្ម និងលើកកំពស់ធនធានរបស់ខ្លួន។ ជាមួយគ្នានោះ ផ្តោតលើឧស្សាហកម្មដែលកំពុងរីកចម្រើនដូចជា៖ ការផ្លាស់ប្តូរពណ៌បៃតង ឌីជីថល សេដ្ឋកិច្ចវិលជុំ ការចែករំលែកចំណេះដឹង; យកការច្នៃប្រឌិតជាកម្លាំងជំរុញសំខាន់; បង្កើតប្រព័ន្ធដឹកជញ្ជូនតភ្ជាប់តំបន់ដើម្បីបង្កើតបរិយាកាសអភិវឌ្ឍន៍ថ្មី ជំរុញការវិនិយោគសាធារណៈ បង្កើតយន្តការគោលនយោបាយអំណោយ ផល កែទម្រង់បែបបទរដ្ឋបាល កែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម; យកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់ការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាល អភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងធនធានមនុស្សឌីជីថល។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ខេត្ត Vinh Long ចាំបាច់ត្រូវធ្វើអាជីវកម្ម និងលើកកំពស់ធនធានសម្រាប់ការអភិវឌ្ឍ - ảnh 2នាយករដ្ឋមន្ត្រីអញ្ជើញទស្សនាស្តង់ទំនិញនានាក្នុងសន្និសីទ (រូបថត៖ VOV)

សម្រាប់ធុរកិច្ច និងអ្នកវិនិយោគ លោកនាយករដ្ឋមន្ត្រីបានស្នើថា ចាំបាច់ត្រូវកសាងយុទ្ធសាស្ត្រធុរកិច្ចយូរអង្វែង ប្រកបដោយនិរន្តរភាព និងអនុវត្តឲ្យបានត្រឹមត្រូវនូវការប្តេជ្ញាចិត្តវិនិយោគ និងកិច្ចព្រមព្រៀង សហប្រតិបត្តិការ។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន Vinh Long នឹងកាន់តែមានអ្នកវិនិយោគក្នុងស្រុក និងបរទេសចាប់អារម្មណ៍ ជ្រើសរើស និងសម្រេចចិត្តវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ