នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ខេត្ត Yen Bai ចាំបាច់ត្រូវជំរុញយ៉ាងខ្លាំងក្លានូវសក្តានុពល ឱកាសលេចធ្លោនិងគុណសម្បត្តិប្រកួតប្រជែង
(VOVWORLD) - នាព្រឹកថ្ងៃទី ២៥ ខែកញ្ញា នៅខេត្ត Yen Bai នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូរដ្ឋាភិបាល បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្ត Yen Bai។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV) |
ក្នុងជំនួបធ្វើការនេះ លេខាគណៈកម្មាធិការបក្សខេត្ត Yen Bai លោក Do Duc Duy បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ទោះបីជាជួបប្រទះនឹងការលំបាកនិងបញ្ហាប្រឈមជាច្រើន ជាពិសេសជំងឺរាតត្បាតកូវីដ ១៩ ប៉ុន្តែ បក្សភាគ អាជ្ញាធរមូលដ្ឋាន និងប្រជាជន Yen Bai តែងតែសមាគ្គីគ្នា មានការប្តេជ្ញាខ្ពស់ ខិតខំប្រឹងប្រែង ដើម្បីជំនះរាល់ការលំបាក ដោយអនុវត្តន៍ព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពរាល់ដំណោះស្រាយ ហើយទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់លើគ្រប់វិស័យ។ ពោលគឺ ផលិតផលក្នុងស្រុកសរុបនៅក្នុងខេត្ត តែងតែរក្សាបាននូវអត្រាកំណើនដ៏ល្អជាមួយនឹងរចនាសម្ព័ន្ធសេដ្ឋកិច្ចវិជ្ជមាន ដោយហេតុនេះ ធ្វើអោយជីវភាពរស់នៅរបស់ប្រជាជនមានភាពប្រសើរឡើងឥតឈប់ឈរ។ ជាមួយគ្នានោះ វិស័យ ការពារជាតិនិងសន្តិសុខត្រូវបានរក្សា; សណ្តាប់ធ្នាប់សង្គមនិងសុវត្ថិភាពត្រូវបានធានា; សកម្មភាពកិច្ចការបរទេសត្រូវបានជំរុញយ៉ាងខ្លាំង។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងជំនួបធ្វើការជាមួយថ្នាកើដឹកនាំខេត្ត Yen Bai |
អញ្ជើញថ្លែងមតិក្នុងជំនួបធ្វើការនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា Yen Bai គឺជាទឹកដីដែលសម្បូរទៅដោយប្រវត្តិសាស្ត្រ វប្បធម៌ និងបដិវត្តន៍ ពាសពេញដោយសក្តានុពល គុណសម្បត្តិ និងឱកាសលេចធ្លោ។ Yen Bai មានកត្តាទាំងអស់សម្រាប់ការអភិវឌ្ឍឆាប់រហ័ស និងនិរន្តរភាព ហើយអាចក្លាយជាខេត្តល្អនៅឆ្នាំ២០២៥ និងស្ថិតក្នុងក្រុមខេត្តអភិវឌ្ឍន៍ឈានមុខគេនៃភាគខាងជើង និងតំបន់ភ្នំនៅឆ្នាំ២០៣០។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Yen Bai ជំរុញយ៉ាងខ្លាំងក្លានូវសក្តានុពល ឱកាសលេចធ្លោ និងគុណសម្បត្តិប្រកួតប្រជែង។ យ៉ាងណាមិញ ខេត្តត្រូវមានការច្នៃប្រឌិតឥតឈប់ឈរដើម្បីអភិវឌ្ឍន៍ប្រកបដោយជោគជ័យនូវគោលដៅ និងភារកិច្ចក្នុងឆ្នាំ ២០២២ និងដំណាក់កាល ២០២១-២០២៥។ ជាពិសេស ខេត្តត្រូវយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ -សង្គមប្រកបដោយសុខដុមរមនា និងការការពារបរិស្ថានអេកូឡូស៊ី ដោយផ្សារភ្ជាប់ជាមួយនឹងការធានាការពារជាតិ និងសន្តិសុខ។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ |
នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីតាំងរំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅទីក្រុង Nghia Lo៕