នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែធ្នូ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមចាកចេញពីទីក្រុងហាណូយក្នុងដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន និងមានសកម្មភាពទ្វេភាគីផ្សេងៗទៀត ពីថ្ងៃទី ១៥ ដល់ ១៨ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុន Kishida Fumio។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចេញដំណើរចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុន (រូបថត៖ TTXVN)

នេះជាដំណើរទស្សនកិច្ចមានសារៈសំខាន់ និងពោរពេញទៅដោយអត្ថន័យសម្រាប់លោកនាយករដ្ឋមន្ត្រី ក្នុងបរិបទពិសេស៖ វៀតណាម-ជប៉ុនទើបតែបានលើកកម្ពស់ទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងលើពិភពលោក” ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ Vo Van Thuong នៅប្រទេសជប៉ុនកាលពីខែវិច្ឆិកាកន្លងទៅ; ជាមួយគ្នានេះ អាស៊ាន-ជប៉ុន ក៏បានបង្កើតជាផ្លូវការនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ (CSP) នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៦ នៅប្រទេសឥណ្ឌូនេស៊ី នាខែកញ្ញា ឆ្នាំ២០២៣។ កិច្ចប្រជុំកំពូលរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងអាស៊ាន-ជប៉ុននៅទីក្រុងតូក្យូពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែធ្នូ គឺជាឱកាសដ៏សំខាន់ជាពិសេសដែលបានប្រារព្ធធ្វើឡើងក្នុងឱកាសខួបលើកទី ៥០ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

តាមគម្រោង ថ្នាក់ដឹកនាំអាស៊ាន និងជប៉ុននឹងពិនិត្យមើលឡើងវិញនូវកិច្ចសហប្រតិបត្តិការរយៈពេល ៥០ ឆ្នាំកន្លងមក ពីទីនោះកំណត់ចក្ខុវិស័យ និងទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងក្នុងដំណាក់កាលថ្មី។ ទន្ទឹមនឹងនោះ អង្គប្រជុំនឹងអនុម័តលើឯកសារចំនួនពីរ រួមមាន៖ “សេចក្តីថ្លែងការណ៍ចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន៖ ដៃគូដែលអាចទុកចិត្តបាន” និង “ផែនការអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យស្តីពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន៖ ដៃគូដែលអាចទុកចិត្តបាន” ដើម្បីបញ្ជាក់ពីលទ្ធផលដែលថ្នាក់ដឹកនាំសម្រេចបាននៅឯកិច្ចប្រជុំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ