នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាល ជាមួយមូលដ្ឋាននិងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនាឆ្នាំ ២០២៣

(VOVWORLD) - កិច្ចប្រជុំនេះគឺសំដៅវាយតម្លៃ ពីស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងឆមាសទី១នៃឆ្នាំ២០២៣ ហើយកំណត់ភារកិច្ច និង ដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលខាងមុខផងដែរ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាល ជាមួយមូលដ្ឋាននិងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនាឆ្នាំ ២០២៣ - ảnh 1នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh ដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)
នាព្រឹកថ្ងៃទី៤ ខែកក្កដា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំអនឡាញរវាងរដ្ឋាភិបាលជាមួយមូល ដ្ឋាន និងកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែមិថុនា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះគឺសំដៅវាយតម្លៃ ពីស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងឆមាសទី១នៃឆ្នាំ២០២៣ ហើយកំណត់ភារកិច្ច និង ដំណោះស្រាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនាពេលខាងមុខផងដែរ។ នៅឯកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន បានស្តាប់ និង ពិភាក្សាលើខ្លឹមសារនានាដូចជា៖ ការអនុវត្តកម្មវិធីស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ការបែងចែកនិងការបើកចំណាយទុនវិនិយោគសាធារណៈ; ការអនុវត្តកម្មវិធីគោលដៅ ជាតិចំនួន ៣ ស្តីពីការកសាងជនបទថ្មី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិ ភាគតិច និងការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព; សេចក្តីព្រាងសេចក្តី សម្រេចចិត្តអំពីភារកិច្ចនិងវិធានការដើម្បីដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្ម រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា ជំរុញកំណើន ធានាតុល្យ ភាពសេដ្ឋកិច្ច និងសន្តិសុខសង្គមក្នុងស្ថានភាពថ្មី... ថ្លែងនៅក្នុងកិច្ចប្រជុំ លោក នាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា៖
“រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ក្រសួង ស្ថាប័ន មូលដ្ឋាន បានខិតខំប្រឹងប្រែង ក្នុងការដឹកនាំ ប្រតិបត្តិការ គ្រប់គ្រង និងអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាពក្នុងភារកិច្ចដែលបានប្រគល់ជូន ក្នុងស្ថានភាពលំបាកនាពេលកន្លងមក។ ក្នុងនោះ រដ្ឋាភិបាលបានផ្តោតសំខាន់លើភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន នោះគឺដោះ ស្រាយការលំបាកសម្រាប់សហគ្រាស បង្កើតការងារ របររកស៊ីសម្រាប់ប្រជាជន ជំរុញ កំណើន ធានាតុល្យភាពសំខាន់ៗ រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្តិសុខ ការពារជាតិ ជំរុញសមាហរណកម្មអន្តរជាតិ បន្តជំរុញខ្លាំងនូវបុព្វហេតុបង្ការ ប្រយុទ្ធប្រឆាំងអំពើ ពុករលួយ និងភាពអសកម្ម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ