នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយមិត្តភក្តិអាមេរិកដែលស្រឡាញ់រាប់អានវៀតណាម

(VOVWORLD) - ក្នុងជំនួបជាមួយលោក McAuliff និងមិត្តភក្តិអាមេរិកដែលតែងតែជួយគាំទ្រជនរងគ្រោះដោយជាតិគីមីពណ៌លឿងទុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក McAuliff មិត្តភក្តិអាមេរិកដែលជួយឧបត្ថម្ភជនរងគ្រោះដោយជាតិពុលពណ៌ លឿងទុំវៀតណាម និងជួយឧបត្ថម្ភវៀតណាមជំនះផលវិបាកនៃសង្គ្រាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយមិត្តភក្តិអាមេរិកដែលស្រឡាញ់រាប់អានវៀតណាម - ảnh 1លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណលោក John McAuliff និងមិត្តភក្តិចំពោះការខិតខំប្រឹងប្រែងរបស់គាត់ក្នុងទំនាក់ទំនងការទូតរវាងប្រជាជននិងប្រជាជនរបស់វៀតណាមក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ (រូបថត៖ VOV)

ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ទស្សនកិច្ច ការងារនៅសហរដ្ឋ អាមេរិក និងអង្គការសហប្រជាជាតិ នាថ្ងៃទី ១៥ ឧសភា (ម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបជាមួយលោក McAuliff និងមិត្តភក្តិអាមេរិកដែលជួយគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំវៀតណាម និងជួបជាមួយមិត្តភក្តិឆ្វេងនិយមអាមេរិកផងដែរ។

ក្នុងជំនួបជាមួយលោក McAuliff និងមិត្តភក្តិអាមេរិកដែលតែងតែជួយគាំទ្រជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់លោក McAuliff មិត្តភក្តិអាមេរិកដែលជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿង ទុំវៀតណាម និងជួយឧបត្ថម្ភវៀតណាមជំនះផលវិបាកនៃសង្គ្រាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបជាមួយមិត្តភក្តិអាមេរិកដែលស្រឡាញ់រាប់អានវៀតណាម - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជួបជាមួយតំណាងមិត្ភភក្តិអាមេរិកជួយជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាម (រូបថត៖ VOV)

ទទួលជាមួយមិត្តភក្តិឆ្វេងសហរដ្ឋអាមេរិក នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលដៅ “ប្រជាជនមានបាន ប្រទេសជាតិមាំមួន សង្គមយុត្តិធម៌ ប្រជាធិបតេយ្យ អរិ្យធម៌”; អនុវត្តន៍ការកសាងប្រទេសដោយឈរលើសសរស្តម្ភបីគឺ រដ្ឋនីតិរដ្ឋសង្គមនិយម ប្រជាធិបតេយ្យសង្គមនិយម និងសេដ្ឋកិច្ចទីផ្សារទិសដៅសង្គមនិយម។

លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមិត្តភក្តិអាមេរិកបន្តជំរុញ និងរួមចំណែកថែមទៀតក្នុងការអភិវឌ្ឍទំនាក់ទំនងវៀតណាម-អាមេរិក ក្នុងស្មារតីគោរពស្ថាប័ន ឯករាជ្យ អធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក និងបំណងប្រាថ្នារបស់សហរដ្ឋអាមេរិកចំពោះវៀតណាមគឺ ខ្លាំងមាំមួន វិបុលភាព និងឯករាជ្យ ដើម្បីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើពិភពលោកទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ