នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធាន APM Holding

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Robert Maersk Uggla ប្រធានសម្ព័ន្ធក្រុមហ៊ុន A.P.Moller Holding (ដាណឺម៉ាក) និងជាប្រធាន Maersk សមាជិកនៃ APM Holding ។ 

នាយករដ្ឋមន្ត្រីបានស្វាគមន៍ និងលើកទឹកចិត្តចំពោះផែនការពង្រីកការវិនិយោគរបស់ APM Holding នៅវៀតណាមក្នុងការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្របៃតង សេវាឡូជីស្ទិក ការដឹកជញ្ជូនបៃតង ...; ហើយបានស្នើឲ្យសារជីវកម្មធ្វើការស្រាវជ្រាវនិងចូលរួមក្នុងគម្រោងមួយចំនួនដែលវៀតណាមកំពុងអំពាវនាវឱ្យមានការវិនិយោគដូចជា៖ កំពង់ផែ Lien Chieu (ទីក្រុង Da Nang) កំពង់ផែអន្តរជាតិ Can Gio (ទីក្រុងហូជីមិញ) និងកំពង់ផែសមុទ្រមួយចំនួនទៀតនៅតំបន់ភាគខាងជើង ភាគកណ្តាល និងតំបន់ណាមបូខាងលិច។ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យសារជីវកម្មវិនិយោគលើវិស័យផ្សេងទៀតដូចជា៖ បរិវត្តកម្មឌីជីថល បរិវត្តកម្មបៃតង សេដ្ឋកិច្ចវិលជុំ; ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងនិងប្រតិបត្តិការកំពង់ផែ ផ្តល់យោបល់លើគោលនយោបាយ និងគាំទ្រវៀតណាមក្នុងការទទួលបានប្រភពហិរញ្ញវត្ថុអន្តរជាតិដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដូចជាកំពង់ផែសមុទ្រ ព្រលានយន្តហោះ ផ្លូវដែកល្បឿនលឿន ផ្លូវដែកក្នុងទីក្រុងជាដើម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធាន APM Holding - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបប្រធាន APM Holding។ រូបថត៖ VOV

រីឯខ្លួនវិញ លោក Robert Maersk Uggla បានឲ្យដឹងថា សារជីវកម្មបានមើលឃើញសក្តានុពលនិងកាលានុវត្តភាពដ៏ធំធេងនៅវៀតណាម ហើយចង់រួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍរបស់វៀតណាម; មានបំណងស្វែងរកឱកាសវិនិយោគដើម្បីកសាងកំពង់ផែកុងតឺន័រទឹកជ្រៅដ៏ធំនិងទំនើប ក៏ដូចជាគម្រោងឡូជីស្ទិកជាយុទ្ធសាស្ត្រក្នុងប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ