នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋបេឡារុស
(VOVWORLD) - លោកនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ជំរុញធុរកិច្ចនៃភាគីទាំងពីរពង្រីកការវិនិយោគ និងធ្វើអាជីវកម្មក្នុងប្រទេសទាំងពីរ; ជាពិសេសការបំពេញបន្ថែមភាពខ្លាំងរបស់គ្នាទៅវិញទៅមក។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋបេឡារុស Kubrakov Ivan Vladimirovich (រូបថត៖ VGP/Nhat Bac) |
នារសៀលថ្ងៃទី២៦ ខែមេសា នៅទីក្រុងហាណូយ ក្នុងជំនួបទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃសាធារណរដ្ឋបេឡារុស Kubrakov Ivan Vladimirovich ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីក្រសួងនគរបាល លោក To Lam នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់ ចំពោះការអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ស្វាគមន៍ចំពោះការរីកចម្រើនជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី នារយៈពេលកន្លង មក។ លោកនាយករដ្ឋមន្ត្រីបានស្នើភាគីទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម ជំរុញធុរកិច្ចនៃភាគីទាំងពីរពង្រីកការវិនិយោគ និងធ្វើអាជីវកម្មក្នុងប្រទេសទាំងពីរ; ជាពិសេសការបំពេញបន្ថែមភាពខ្លាំងរបស់គ្នាទៅវិញទៅ មក។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឲ្យបេឡារុស្សបន្តយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការនៅប្រទេសបេឡារុស។
រីឯខ្លួនវិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបេឡារុស្សបានឯកភាពខ្ពស់ចំពោះការតម្រង់ទិសជំរុញកិច្ចសហប្រតិបត្តិការដែលត្រូវបានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh លើកឡើង ដោយអះអាងថា រដ្ឋាភិបាលបេឡារុស្សនឹងខិតខំប្រឹងប្រែងដើម្បីជំរុញថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរនិយាយរួម ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសបេឡារុស និងក្រសួងនគរបាលវៀតណាមនិយាយដោយឡែក៕