នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Mathias Cormann អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)

(VOVWORLD) - នារសៀលថ្ងៃទី ២៧ តុលា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបលោក Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងឱកាសអញ្ជើញចូលរួមវេទិការដ្ឋមន្ត្រី OECD – អាស៊ីអាគ្នេយ៍ និង សកម្មភាពក្នុងក្របខ័ណ្ឌសហប្រធានកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) របស់ OECD ឆ្នាំនេះ ដែលប្រារព្ធឡើងជាលើកទី ២ ជាប់ៗគ្នានៅទីក្រុងហាណូយ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Mathias Cormann អគ្គលេខាធិការអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)  - ảnh 1ទិដ្ឋភាពនៃជំនួបនេះ។ (រូបថត៖ VNA)

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះ OECD ដែលបានរួមដំណើរ និងគាំទ្រវៀតណាមក្នុងការទទួលតួនាទីជាសហប្រធាននៃកម្មវិធីអាស៊ីអាគ្នេយ៍ (SEARP) ជាពិសេសរួមចំណែកក្នុងជោគជ័យនៃវេទិការដ្ឋមន្ត្រី OECD - អាស៊ីអាគ្នេយ៍ និងវេទិកាវិនិយោគវៀតណាម - OECD ដែលទើបតែប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ២៦ ដល់ទី ២៧ ខែតុលា។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យ OECD ជួយវៀតណាមកសាងគោលនយោបាយទាក់ទាញការវិនិយោគប្រកបដោយគុណភាពខ្ពស់ ដើម្បីជួយវៀតណាមអាចចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់និងតម្លៃសកលផង ព្រមទាំងក៏ធានាបាននូវផលប្រយោជន៍របស់វិនិយោគិន និងសម្របខ្លួនប្រកបដោយប្រសិទ្ធភាពនឹងការអនុវត្តស្តង់ដារថ្មី ជាពិសេសពន្ធអប្បបរមាសកល។ លោកនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឲ្យ OECD គាំទ្រវៀតណាមក្នុងការជំរុញកម្លាំងចលករថ្មីសម្រាប់កំណើនដូចជា ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍទីផ្សារកាបូន បទប្បញ្ញត្តិបៃតង ការបំភាយឧស្ម័នទាបនិងនវានុវត្តន៍...

អគ្គលេខាធិការ OECD លោក Mathias Cormann បានស្វាគមន៍ចំពោះប្រធានបទដ៏ជ្រាលជ្រៅ និងចាំបាច់នៃវេទិកា OECD-អាស៊ីអាគ្នេយ៍ឆ្នាំនេះដែលថា "ការវិនិយោគប្រកបដោយចីរភាព និងគុណភាព៖ កម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងភាពជាដៃគូ OECD-អាស៊ីអាគ្នេយ៍" ដោយចាត់ទុកថា ប្រធានបទនេះបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវការយកចិត្តទុកដាក់ ហើយទាក់ទាញការចូលរួមរបស់រដ្ឋមន្ត្រីនៃប្រទេសជាច្រើន។ លោកអគ្គលេខាធិការបានអះអាងសារជាថ្មីអំពីសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់វៀតណាមចំពោះ OECD ដោយយល់ស្របលើកកំពស់ទំនាក់ទំនងវៀតណាម - OECD នាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ