នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនមកសម្តែងការគួរសមនិងជម្រាបលា

(VOVWORLD) - នារសៀលថ្ងៃទី ១១ មេសា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាមលោក Yamada Takio ក្នុងឱកាសលោកបញ្ចប់បេសកកម្មការទូតនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនមកសម្តែងការគួរសមនិងជម្រាបលា - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម Yamada Takio មកជួបសម្តែងការគួរសមនិងជម្រាបលាក្នុងឱកាសបញ្ចប់អាណត្តិការទូតនៅវៀតណាម (រូបថត៖ TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការខិតខំប្រឹងប្រែងរបស់ឯកអគ្គរដ្ឋទូត Yamada Takio ក្នុងការជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងជប៉ុន។ លោកនាយករដ្ឋមន្ត្រីបានស្នើថា នាពេលខាងមុខ មិនថាលោកកាន់មុខតំណែងណាក៏ដោយ ប៉ុន្តែលោកឯកអគ្គរដ្ឋទូត Yamada Takio នឹងបន្តលើកកំពស់តួនាទី និងរួមចំណែកដល់ទំនាក់ទំនងវៀតណាម-ជប៉ុនលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ការវិនិយោគ និងទាក់ទាញសហគ្រាសវិនិយោគលើវិស័យអាទិភាព ក៏ដូចជាវិស័យថ្មីៗ ដូចជា ការផ្លាស់ប្តូរបៃតង ការផ្លាស់ប្តូរឌីជីថល បច្ចេកវិទ្យាខ្ពស់ ការច្នៃប្រឌិត និងឧបករណ៍អេឡិចត្រូនិក។ ក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានរំលឹកឡើងវិញសេចក្តីអញ្ជើញរបស់អគ្គលេខាបក្សលោក Nguyen Phu Trong ចំពោះព្រះមហាក្សត្រ និងព្រះមហាក្សត្រីជប៉ុន យាងមកបំពេញទស្សនកិច្ចនៅ វៀតណាម។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Yamada Takio បានស្នើថា វៀតណាមបន្តរួមជាមួយជប៉ុន ដើម្បីជំរុញគម្រោងផ្លាស់ប្តូរឌីជីថល ផ្លាស់ប្តូរបៃតង ផ្លាស់ប្តូរថាមពល ការអភិវឌ្ឍថាមពលកកើតឡើងវិញ ថាមពលជីវម៉ាស និងការកាត់បន្ថយការបំភាយឧស្ម័ន ...៕

ប្រតិកម្មទៅវិញ

ផ្សេងៗ