នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូអាស៊ាន-អាមេរិក
(VOVWORLD) - ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមទៅបំពេញទស្សនកិច្ចនិងធ្វើការនៅសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh (រូបថត៖ chinhphu.vn) |
ក្រសួងការបរទេសវៀត ណាមបានចេញសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី ៨ ឧសភា ដោយបានឲ្យដឹងថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសហរដ្ឋ អាមេរិកលោក Joseph Robinette Biden Jr. នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នឹងរួមជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពិសេស អបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នឹងដឹកនាំគណៈប្រតិភូវៀតណាមទៅបំពេញទស្សនកិច្ចនិងធ្វើការនៅសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២៕