នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបប្រធានសេដ្ឋវិទូនៃក្រសួងការបរទេសសហរដ្ឋអាមេរិក

(VOVWORLD) - នារសៀលថ្ងៃទី ២៥ តុលា នៅទីស្តីការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Emily Blanchard ប្រធានសេដ្ឋវិទូនៃក្រសួងការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបប្រធានសេដ្ឋវិទូនៃក្រសួងការបរទេសសហរដ្ឋអាមេរិក - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោកស្រី Emily Blanchard ប្រធានសេដ្ឋវិទូនៃក្រសួងការបរទេសសហរដ្ឋអាមេរិក (រូបថត៖ Duong Giang/TTXVN)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តន៍ជាក់ស្តែង និងជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍   ការផលិតបន្ទះឈីប semiconductor និងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកឆាប់បញ្ចប់ដំណើរការពិចារណាលើការទទួលស្គាល់ស្ថានភាពសេដ្ឋកិច្ចទីផ្សារ របស់ វៀតណាម។

នាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកបន្តបើកទីផ្សារ សម្រាប់ទំនិញវៀតណាមដូចជា វាយនភណ្ឌ កាត់ដេរ ស្បែកជើង ទំនិញអេឡិចត្រូនិក... និងកំណត់ការប្រឆាំងការបង្រ្កាប ការប្រឆាំងការឧបត្ថម្ភធន និងវិធានការពន្ធផ្សេងៗទៀត សម្រាប់ការនាំចេញរបស់វៀតណាម។ ជាពិសេសផលិតផលកសិកម្ម និងផលិតផល ឈើ។

ចំណែកឯប្រធានសេដ្ឋវិទូនៃក្រសួងការបរទេសអាមេរិក លោក Emily Blanchard បានឯកភាពយ៉ាងមុតមាំជាមួយលោកនាយករដ្ឋមន្ត្រីអំពីតម្រូវការ ក្នុងការបន្តអនុវត្តន៍ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនូវក្របខ័ណ្ឌទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរ។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលលេចធ្លោរបស់វៀត ណាមក្នុងកំណើនសេដ្ឋកិច្ច ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងការគ្រប់គ្រងអតិផរណាក្នុងរយៈពេលកន្លងមក ដោយជឿជាក់ថា វៀតណាមនឹងបន្តទាក់ទាញការចាប់អារម្មណ៍របស់វិនិយោគិនអាមេរិកជាពុំខាន។

លោកស្រី Emily Blanchard ក៏បានសម្តែងនូវការត្រៀមរួចជាស្រេច ផ្លាស់ប្តូរជាមួយវៀតណាមអំពីបទពិសោធន៍គោលនយោបាយសេដ្ឋកិច្ច ក៏ដូចជាមធ្យោបាយសម្របសម្រួល ដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ