នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ផ្តល់អាទិភាពលើការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ដីសណ្តទន្លេ Cuu Long

(VOVWORLD) - បន្ទាប់ពីសម័យប្រជុំពិនិត្យជាក់ស្តែងចំនួនពីរពេល លើការអនុវត្តផ្លូវល្បឿនលឿននៅតំបន់ដីសណ្ដរទន្លេ Cuu Long រួចមក នារសៀលថ្ងៃទី ១៣ កក្កដា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយក្រសួង ស្ថាប័ន និងតំបន់នានា ដើម្បីលុបបំបាត់ឧបសគ្គ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ដីសណ្តរទន្លេ Cuu Long។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ ផ្តល់អាទិភាពលើការជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងតំបន់ដីសណ្តទន្លេ Cuu Long - ảnh 1លោកនាយករដ្ឋមន្ត្រីអញ្ជើញជួបធ្វើការជាមួយតំណាងក្រសួងស្ថាប័ន (រូបថត៖ TTXVN)

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅរបស់វៀតណាមគឺត្រូវមានផ្លូវល្បឿនលឿនចំនួន ៣.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០២៥ និងផ្លូវល្បឿនលឿន ៥.០០០ គីឡូម៉ែត្រនៅឆ្នាំ ២០៣០។ យោងតាមផែនការនៅឆ្នាំ ២០៣០ តំបន់ដីសណ្តរទន្លេ Cuu Long មានផ្លូវហាយវេប្រហែល ១.២០០ គីឡូម៉ែត្រ ដែលមានផ្លូវ ៣ ខ្សែ តាមទិសខាងជើង-ខាងត្បូង និងទិសខាងកើត-ខាងលិច។ ក្នុងអាណត្តិនេះ ក្រសួង សាខា និងមូលដ្ឋានក្នុងតំបន់ដីសណ្តទន្លេ Cuu Long ព្យាយាមបញ្ចប់ផ្លូវល្បឿនលឿនប្រវែង ៦០០ គីឡូម៉ែត្រ ហើយអាណត្តិ បន្ទាប់នឹងបន្តបញ្ចប់ ៦០០ គីឡូម៉ែត្រទៀត។ អាស្រ័យហេតុនេះ លោកនាយករដ្ឋមន្រី្ត បានស្នើដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវក្តាប់ឱ្យបានហ្មត់ចត់ និងផ្តោតលើការអនុវត្តដោយមានការប្តេជ្ញាចិត្តខ្ពស់ និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ