នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ រៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីរក្សាម៉ាកយីហោជី Ha Bac

(VOVWORLD) - នាព្រឹកថ្ងៃទី ១៣ សីហា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង និងជួបធ្វើការនៅក្រុមហ៊ុនភាគហ៊ុនជីនិងជាតិគីមី Ha Bac (ជាកម្មសិទ្ធិរបស់សម្ព័ន្ធក្រុមហ៊ុនជាតិគីមីវៀតណាម) នៅខេត្ត Bac Giang។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ រៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីរក្សាម៉ាកយីហោជី Ha Bac  - ảnh 1លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះពិនិត្យស្ថានភាពរោងចក្រជី Ha Bac (រូបថត៖ Duong Giang/TTXVN)

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឲ្យក្រសួង ស្ថាប័ន សាខា និងមូលដ្ឋាន លើកកំពស់ទំនួលខុសត្រូវរបស់ខ្លួនក្នុងការដោះស្រាយបញ្ហាលំបាក។ ប្តេជ្ញារៀបចំរចនាសម្ព័ន្ធរោងចក្រឡើងវិញ ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចឯករាជ្យ  ពឹងផ្អែកលើខ្លួនឯង និងអភិវឌ្ឍន៍កសិកម្ម។ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ ត្រូវរៀបចំរចនាសម្ព័ន្ធផលិតផល និងទំនិញឡើងវិញ និងរៀបចំរចនាសម្ព័ន្ធសហគ្រាសឡើងវិញ ក្នុងទិសដៅនៃការធ្វើពិពិធកម្មផលិតផល; ធ្វើឱ្យប្រសើរឡើង, លើកកំពស់ផលិតភាពការងារ, ធ្វើអោយប្រសើរឡើងនូវដំណើរការផលិតកម្ម; ការកសាងរោងចក្របៃតងស្អាត និងនិរន្តរភាព; ប្តេជ្ញារក្សារោងចក្រ ដែលជាម៉ាកយីហោធំមួយនេះ   រួមចំណែកធានាការងារ និងប្រាក់ចំណូលដល់កម្មាភិបាល និងកម្មករ។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យក្រុមហ៊ុនរៀបចំការពិនិត្យឡើងវិញនូវដំណើរការផលិត និងការបញ្ចេញកាកសំណល់ទាំងមូល ដើម្បីដោះស្រាយបញ្ហាបរិស្ថានឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមហ៊ុនទាំងមូលដំណើរការប្រកបដោយភាពទំនើប បៃតង និងស្រស់ស្អាត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ