នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វិស័យតុលាការផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថល

(VOVWORLD) - នារសៀលថ្ងៃទី ១៦ មិថុនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានគណៈកម្មាធិការជាតិ ទទួលបន្ទុកការផ្លាស់ប្តូរឌីជីថលបានចូលរួមសន្និសីទឧទ្ទេសនាមគំរូផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យ នៅថ្នាក់ក្រសួង និងវិស័យនៃវិស័យតុលាការ។ 
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វិស័យតុលាការផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថល - ảnh 1សន្និសីទឧទ្ទេសនាមគំរូនៃការផ្លាស់ប្តូរឌីជីថលប្រកបដោយជោគជ័យនៅថ្នាក់រដ្ឋមន្ត្រី និងផ្នែកនៃវិស័យតុលាការ (រូបថត៖ VOV)

សន្និសីទនេះត្រូវបានតុលាការប្រជាជនកំពូលរៀបចំឡើងដោយផ្ទាល់  នៅទីក្រុងហាណូយ ហើយបានតភ្ជាប់បណ្តាញជាមួយតុលាការប្រជាជនជាង ៨០០ កន្លែង នៅគ្រប់កម្រិតទូទាំងប្រទេស។

ថ្លែងមតិនៅសន្និសីទរៀបចំឡើងនៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បក្សនិងរដ្ឋបានកំណត់យ៉ាងច្បាស់ថា ការផ្លាស់ប្តូរឌីជីថលជាតិជាភារកិច្ចនយោបាយសំខាន់ ជានិន្នាការចាំបាច់ក្នុងការងារអភិវឌ្ឍប្រទេសជាតិ កសាង និងការពារមាតុភូមិ។ ការងារកសាងតុលាការអេឡិចត្រូនិក តែងតែត្រូវបានកំណត់ថា ជាកិច្ចការសំខាន់មួយក្នុងដំណើរការកំណែទម្រង់ប្រព័ន្ធតុលាការ និងជាកិច្ចការបន្ទាន់សម្រាប់ប្រព័ន្ធតុលាការដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh៖ វិស័យតុលាការផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថល - ảnh 2លោកនាយករដ្ឋមន្ត្រីអញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VOV)

ដូច្នេះ នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីស្នើឱ្យវិស័យតុលាការត្រូវ ផ្តោតការយកចិត្តទុកដាក់ជាពិសេស និងបន្តជំរុញការផ្លាស់ប្តូរឌីជីថល ដោយចាត់ទុកថា នេះជាឧបករណ៍ដ៏សំខាន់បំផុតនិងមានប្រសិទ្ធភាពក្នុងគ្រប់ទិដ្ឋភាពនៃការងាររបស់វិស័យតុលាការប្រជាជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យវិស័យតុលាការលើកកម្ពស់ការកែលម្អស្ថាប័ន និងយន្តការគោលនយោបាយនៃការផ្លាស់ប្តូរឌីជីថល  កសាងតុលាការអេឡិចត្រូនិក; លើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងវេទិកាឌីជីថលដើម្បីបង្កើតមូលដ្ឋានដ៏សំខាន់មួយក្នុងការកសាងតុលាការអេឡិចត្រូនិក និងធានាសុវត្ថិភាពបណ្តាញ សុវត្ថិភាពព័ត៌មានក្នុងគ្រប់ស្ថានភាពទាំងអស់។ ទន្ទឹមនឹងនោះ ជម្រុញការបង្កើតទិន្នន័យឌីជីថល ធ្វើសមាហរណកម្ម តភ្ជាប់ និងចែករំលែកបន្ត បន្ទាប់ និងសមកាលកម្ម ដើម្បីបង្កើនសមត្ថភាពរដ្ឋបាល និងការអនុវត្តរបស់តុលាការនៅលើវេទិកាឌីជីថល; ជំរុញការអភិវឌ្ឍធនធានមនុស្ស ជំនាញឌីជីថល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍតុលាការអេឡិចត្រនិក។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើដល់វិស័យតុលាការ ឲ្យដាក់ជូនរដ្ឋសភាដើម្បីអនុម័តច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម) និងក្រមនីតិវិធីរដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) យ៉ាងឆាប់ៗ បង្កើតមូលដ្ឋានសម្រាប់សកម្មភាពនីតិវិធីតាមប្រព័ន្ធអ៊ីនធឺណិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ