នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្នើការឧបត្ថម្ភកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ វៀតណាម

(VOVWORLD) - នាយប់ថ្ងៃទី ១៧ ខែមករា (ម៉ោងក្នុងតំបន់) នៅទីក្រុង Davos ប្រទេសស្វីស ក្នុងឱកាសចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៥៤ នៃវេទិកាសេដ្ឋកិច្ចពិភព លោក (WEF Davos ២០២៤) នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានដឹកនាំជំនួបពិភាក្សាជាមួយតំណាងធនាគារឈានមុខគេលើពិភពលោក និងមូលនិធិវិនិ យោគ ហិរញ្ញវត្ថុអំពីសក្តានុពល និងឱកាសវិនិយោគក្នុងទីផ្សារហិរញ្ញវត្ថុវៀតណាម។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ស្នើការឧបត្ថម្ភកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុ វៀតណាម - ảnh 1នាយករដ្ឋមន្ត្រី Pham Minh Chinh និងតំណាងក្រសួង សាខា និងអ្នកវិនិយោគបានចូលរួមពិភាក្សា (រូបថត៖ Duong Giang-TTXVN)

នៅក្នុងកិច្ចពិភាក្សានោះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានស្នើឲ្យអ្នកជំនាញ ធនាគារ និងមូលនិធិវិនិយោគហិរញ្ញវត្ថុជួយឧបត្ថម្ភវៀតណាម និងផ្តល់ការណែនាំអំពីគោលនយោបាយ; លើកកម្ពស់ភាពជាសហគ្រិន និងការច្នៃប្រឌិត; រៀបចំរចនាសម្ព័ន្ធធនាគារឡើងវិញ; កសាងនិងកែលម្អម៉ាកយីហោជាតិ; គាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ; ការបណ្តុះបណ្តាលធនធានមនុស្ស...។ លោកនាយករដ្ឋមន្ត្រីក៏មានបំណងចង់ឲ្យដៃគូបរទេសនឹងរួមដំណើរនិងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការលើកកំពស់ការកែលំអរលើការរៀបចំណាត់ថ្នាក់ទំនុកចិត្តថ្នាក់ជាតិ;  លើកកំពស់ស្តង់ដារគណនេយ្យ សវនកម្ម និងរបាយការណ៏ហិរញ្ញវត្ថុ បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់ដើម្បីអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិប្រកបដោយជោគជ័យនាពេលខាងមុខ។ ទន្ទឹមនឹងនោះ គាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់សម្រាប់វិស័យសេវាកម្មហិរញ្ញវត្ថុ បំពេញតាមស្តង់ដារ និងស្របតាមតម្រូវការទីផ្សារពិភពលោក។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអះអាងថា រដ្ឋាភិបាលវៀតណាមជានិច្ចកាលរួមដំណើរ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាពនៅវៀតណាម។ រដ្ឋាភិបាលនឹងអមដំណើរ និងចែករំលែកជាមួយអ្នកវិនិយោគ និងអាជីវកម្ម; ប្តេជ្ញាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ