នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅឃុំ Sa De Phin ស្រុក Sin Ho ខេត្ត Lai Chau
(VOVWORLD) - នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា នៅខេត្ត Lai Chau នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅភូមិឃុំ Sa De Phin ស្រុក Sin Ho។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញចូលរួមពិធីបុណ្យមហាសាមគ្គីជនជាតិទាំងមូលនៅឃុំ Sa De Phin ស្រុក Sin Ho ខេត្ត Lai Chau។ រូបថត៖ VGP/Nhat Bac |
អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើថា អាជ្ញាធរ និងប្រជាជនឃុំ Sa De Phin បន្តរួមកម្លាំងកាយចិត្ត និងជួយគ្រួសារក្រីក្រ; អនុវត្តន៍ដោយជោគជ័យនូវកម្មវិធីគោលដៅជាតិចំនួន៣ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ កសាងជនបទថ្មី និងកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។ ទន្ទឹមនឹងនោះ រៀបចំចលនាប្រឡងប្រណាំងស្នេហាជាតិ លើកទឹកចិត្តគំរូជឿនលឿន ក្រុម និងបុគ្គលឆ្នើម ដើម្បីបង្កើតសន្ទុះប្រឡងប្រណាំងថ្មី។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងនៅក្នុងពិធីនេះ។ រូបថត៖ VGP/Nhat Bac |
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ “ខ្ញុំសង្ឃឹម និងជឿជាក់ថា ប្រជាជននឹងលើកកំពស់ទំនៀមទម្លាប់បដិវត្តន៍ អត្តសញ្ញាណវប្បធម៌ជាតិ ស្មារតីសាមគ្គីភាព សេចក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមក និងការគាំទ្រគ្នាទៅវិញទៅមកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ; ចូលរួមក្នុងការកសាងបរិយាកាសរស់នៅប្រកបដោយភាពស្រស់ស្រាយ និងកាន់តែទំនើបឡើង។ កសាងសហគមន៍រឹងមាំខាងសន្តិសុខ និងសណ្តាប់ធ្នាប់; ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងអំពើអាក្រក់ក្នុងសង្គម; ប្រយ័ត្ននឹងការបំផ្លិចបំផ្លាញដោយកម្លាំងអរិភាព; កាន់តែសាមគ្គី ស្រុះចិត្តគំនិតពីថ្នាក់លើដល់ក្រោម ឯកភាពគ្នារវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន ប្ដេជ្ញាខិតខំកសាងមាតុភូមិកាន់តែរីកចម្រើន សម្បូរបែប ស្រស់ស្អាត និងអារិយ្យធម៌”៕