នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំអូស្ត្រាលី

(VOVWORLD) - នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលី ព្រមទាំងសង្ឃឹម និងជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជាក្រុមសមាជិក សភាមិត្តភាពនៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំអូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយលោកស្រី Sharon Claydon អនុប្រធានសភាជាន់ទាប ប្រធានក្រុមមិត្តភាពសភាអូស្ត្រាលី-វៀតណាម (រូបថត៖ VOV)

*ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅអូស្ត្រាលី នារសៀលថ្ងៃទី ៧ មីនា នៅទីក្រុង Canberra នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានទទួលជួបជាមួយលោកស្រី Sharon Claydon អនុប្រធានសភាជាន់ទាប ប្រធានក្រុមសភាមិត្តភាព អូស្ត្រាលី-វៀតណាម។

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាអូស្ត្រាលី ព្រមទាំងសង្ឃឹម និងជឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជាក្រុមសមាជិកសភាមិត្តភាពនៃប្រទេសទាំងពីរនឹងត្រូវបានពង្រឹងនិងពង្រីកដោយឥតឈប់ឈរ ដោយមានសកម្មភាពជួបប្រាស្រ័យ សិក្សា គាំទ្រ និងចែករំលែកគ្នាទៅវិញទៅមក ជាពិសេសជំរុញការជួបប្រាស្រ័យរវាងសមាជិកសភាវ័យក្មេងនិងសមាជិការសភា។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសភានៃប្រទេសទាំងពីរបន្តបង្កើតកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានចុះហត្ថលេខា។ ជាមួយគ្នានោះ អនុវត្តការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាលទាំងពីរ អនុវត្តន៍ជាក់ស្តែប្រកបដោយប្រសិទ្ធភាពនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី។

រីឯខ្លួនវិញ អនុប្រធានរដ្ឋសភា ប្រធានក្រុមមិត្តភាពសភាអូស្ត្រាលី-វៀតណាម Sharon Claydon បានអបអរសាទរចំពោះជោគជ័យនៃកិច្ចចរចារវាងលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រី Anthony Albanese ហើយរីករាយនៅពេលប្រទេសទាំងពីរបង្កើនទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយថ្នាក់ដឹកនាំអូស្ត្រាលី - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយអគ្គទេសាភិបាលអូស្ត្រាលី David Hurley (រូបថត៖ VOV)

* នាព្រឹកថ្ងៃទី ៧ មីនានេះ នៅទីក្រុង Canberra ប្រទេសអូស្ត្រាលី នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជួបពិភាក្សាការងារជាមួយអគ្គទេសាភិបាលអូស្ត្រាលី David Hurley ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ