នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ត្រាវិញ
(VOVWORLD) - នារសៀលថ្ងៃទី ១៥ តុលា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្តត្រាវិញ ស្តីពីការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងដោះស្រាយ និងអនុវត្តអនុសាសន៍មួយចំនួន បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ខេត្ត Tra Vinh អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VOV) |
យោងតាមរបាយការណ៍របស់ខេត្ត ក្នុងរយៈពេល ៩ ខែដើមឆ្នាំនេះ កំណើនរបស់ខេត្តត្រាវិញសម្រេចបាន ៨,៥១% ជាប់ចំណាត់ថ្នាក់លេខ ២/១៣ ក្នុងចំណោមតំបន់ដីសណ្ដទន្លេ Cuu Long ចំណាត់ថ្នាក់ទី ១១ ទូទាំងប្រទេស។ វិស័យសេដ្ឋកិច្ចទាំងអស់បានកត់ត្រាសញ្ញាវិជ្ជមានដូចជា៖ តម្លៃផលិតកម្មឧស្សាហកម្ម ការលក់រាយសរុបនៃទំនិញ និងសេវាកម្ម និងការទាក់ទាញការវិនិយោគត្រូវបានជំរុញ។
ថ្លែងមតិក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើការវិភាគអំពីសក្ដានុពល ឱកាស គុណសម្បត្តិប្រកួតប្រជែង ការលំបាក និងបញ្ហាប្រឈម ហើយរំពឹងថា ខេត្តត្រាវិញនឹងកាន់តែអះអាងបានតួនាទីសំខាន់នៅតំបន់ដីសណ្ដទន្លេ Cuu Long។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំខេត្តត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការច្នៃប្រឌិត ការយល់ដឹង វិធីសាស្រ្តអភិក្រម និងរៀបចំការអនុវត្តបែបវិទ្យាសាស្ត្រ និងប្រសិទ្ធភាពនៃដំណោះស្រាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងខេត្ត។
ទាក់ទិននឹងទិសដៅអភិវឌ្ឍន៍ តាមលោកនាយករដ្ឋមន្រ្តីខេត្តត្រាវិញត្រូវពឹងផ្អែកលើសសរស្តម្ភនៃវិស័យកសិកម្ម អនុវត្តបច្ចេកវិទ្យាខ្ពស់ និងសេដ្ឋកិច្ចសមុទ្រជាកម្លាំងចលករ; ខេត្តត្រូវជំរុញកំណើនបៃតង និងការផ្លាស់ប្តូរឌីជីថល; អភិវឌ្ឍន៍ទេសចរណ៍ ការពារ និងធ្វើអាជីវកម្មតំបន់អេកូឡូស៊ីចម្រុះយ៉ាងមានប្រសិទ្ធភាព...៕