នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ និងអាជីវករនូវែលសេឡង់

(VOVWORLD) - ក្នុងជំនួបជាមួយក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមនៅនូវែលសេឡង់ (VietTech NZ) លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុម VietTech NZ   បន្តលើកកំពស់តួនាទីរបស់ខ្លួន ក្នុងការតភ្ជាប់សហគម ន៍ វៀតណាមក្នុងវិស័យបច្ចេកវិទ្យារវាងវៀត ណាម និងនូវែលសេឡង់និងផ្ទួយទៅវិញ; ពង្រឹងទំនាក់ទំនងជាមួយបណ្តាញចំណេះដឹងយុវជន វៀតណាមជាសាកល តាមនោះ រួមចំណែកយ៉ាងសំខាន់ និងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ និងអាជីវករនូវែលសេឡង់ - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយសមាជិកនៃក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមនៅនូវែលសេឡង់ (រូបថត៖ VOV)

ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅនូវែលសេឡង់ នាព្រឹកថ្ងៃទី ១០ មីនា នៅទីក្រុង Auckland នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ និងអ្នកបច្ចេក ទេសវៀតណាមនៅនូវែលសេឡង់; ទទួលជួបជាមួយសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Waikato; ជួបធ្វើការជាមួយក្រុមប្រឹក្សាធុរកិច្ចទីក្រុង Auckland និងអាជីវកម្មនូវែលសេឡង់មួយចំនួន ដើម្បីយល់អំពីស្ថានភាពនិងស្វែងរកតម្រូវការ សក្តានុពល និងឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ; ចែករំលែកបទពិសោធន៍; តភ្ជាប់កិច្ចសហការក្នុងវិស័យផ្សេងៗ។

ក្នុងជំនួបជាមួយក្រុមវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាមនៅនូវែល សេឡង់ (VietTech NZ) លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុម VietTech NZ   បន្តលើកកំពស់តួនាទីរបស់ខ្លួនក្នុងការតភ្ជាប់សហគមន៍វៀតណាមក្នុងវិស័យបច្ចេកវិទ្យារវាងវៀតណាម និងនូវែលសេឡង់និងផ្ទួយទៅវិញ; ពង្រឹងទំនាក់ទំនងជាមួយបណ្តាញចំណេះដឹងយុវជនវៀតណាមជាសាកល តាមនោះ រួមចំណែកយ៉ាងសំខាន់ និងមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍប្រទេសជាតិ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយអ្នកវិទ្យាសាស្ត្រ និងអាជីវករនូវែលសេឡង់ - ảnh 2លោកនាយករដ្ឋមន្ត្រីអញ្ជើញទទួលជួបលោក Simon Bridges ប្រធានក្រុមប្រឹក្សាធុរកិច្ច Auckland និងមេដឹកនាំនៃអាជីវកម្មមួយចំនួនរបស់នូវែលសេឡង់ (រូបថត៖ VGP)

ក្នុងជំនួបជាមួយលោក Simon Bridges ប្រធានក្រុមប្រឹក្សាធុរកិច្ច Auckland និងថ្នាក់ដឹកនាំធុរកិច្ចនូវែលសេឡង់មួយចំនួន លោកនាយករដ្ឋមន្ត្រីបានអះអាងថា វៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ ជានិច្ចកាលការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកវិនិយោគ។ លោកនាយករដ្ឋមន្ត្រីបានចាត់ទុកថា ចាំបាច់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ ការខិតខំប្រឹងប្រែង  និងដំណោះស្រាយជាក់លាក់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី នាពេលឆាប់ៗខាងមុខ ដោយនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងទៅដល់ ២ ពាន់លានដុល្លារអាមេរិក (ក្នុងឆ្នាំ ២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីសម្រចបាន ១,៣ ពាន់លានដុល្លារអាមេរិក)។

រីឯខ្លួនវិញ លោក Simon Bridges បានមានប្រសាសន៍ថា អាជីវកម្មនូវែលសេឡង់បានចាប់អារម្មណ៍លើការអភិវឌ្ឍគួរឲ្យកត់សម្គាល់របស់វៀត ណាមក្នុងរយៈពេល ២០ឆ្នាំកន្លងមក បានឃើញថា មានឱកាសជាច្រើនក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ហើយកំពុងមានគម្រោងជោគជ័យជាច្រើននៅវៀតណាមផងដែរ។ ធ្វើការវាយតម្លៃខ្ពស់ចំពោះបរិស្ថាន និងសក្តានុពលវិនិយោគនៅវៀតណាម ធុរកិច្ចនូវែល សេឡង់មានបំណង ចង់ឲ្យរដ្ឋាភិបាលនឹងបន្តបង្កើតលក្ខខណ្ឌ និងជំរុញអាជីវកម្មមកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យដូចជា ថាមពលកកើតឡើងវិញ អចលនទ្រព្យ អាកាសចរណ៍ ការនាំចូលបន្លែ និងផ្លែឈើ…ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ