នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបធ្វើការជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម
(VOVWORLD) - នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត សម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធនៅវៀតណាមនិងកូរ៉េខាងត្បូង ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាននាពេលថ្មីៗនេះ។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Choi Young-Sam (រូបថត៖ VGP/Nhat Bac) |
នារសៀលថ្ងៃទី៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Choi Young Sam ដើម្បីដាក់ពង្រាយអនុវត្តន៍ជាក់ស្តែងនូវ ខ្លឹមសារនៃជំនួបសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ក៏ដូចជាពិនិត្យមើលការអនុវត្តខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលសម្រេចបានក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីនៅកូរ៉េខាងត្បូងនាពេលថ្មីៗនេះ។
នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើឱ្យលោកឯកអគ្គរដ្ឋទូត សម្របសម្រួលយ៉ាងសកម្មជាមួយស្ថាប័នពាក់ព័ន្ធនៅវៀតណាមនិងកូរ៉េខាងត្បូង ដើម្បីជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរសម្រេចបាននាពេលថ្មីៗនេះ។ លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា អាជីវកម្មកូរ៉េខាងត្បូងនឹងបន្តពង្រីកការវិនិយោគនៅវៀតណាមយ៉ាងទូលំទូលាយ និងស៊ីជំរៅ ជាពិសេសក្នុងឧស្សាហកម្មផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ បច្ចេកវិទ្យាខ្ពស់និងការផលិតបន្ទះឈីប semiconductors; ដាក់ពង្រាយគម្រោង បណ្តុះបណ្តាលធនធានមនុស្សសម្រាប់វៀតណាមក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ ការផ្លាស់ប្តូរឌីជីថល គ្រឿងអេឡិចត្រូនិកនិងបញ្ញាសិប្បនិម្មិត (AI) ជាដើម។
ទិដ្ឋភាពនៃជំនួបធ្វើការ (រូបថត៖ VGP/Nhật Bắc) |
ដោយយល់ស្របនឹងមតិរបស់លោកនាយករដ្ឋមន្ត្រី Pham Minh Chinh លោកឯកអគ្គរដ្ឋ ទូត Choi Young Sam បានឲ្យដឹងថា ស្ថានទូតបានសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយអាជ្ញាធរវៀតណាម ដើម្បីបម្រើការសន្ទនាតាមទូរស័ព្ទរវាងអគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol; កំពុងរៀប ចំយ៉ាងសកម្មសម្រាប់ដំណើរទស្សនកិច្ចកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនាពេលខាងមុខ៕