នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជាប្រធានសន្និសីទពិគ្រោះយោបល់ផែនការសម្រាប់តំបន់ណាមបូខាងកើត

(VOVWORLD) - នារសៀលថ្ងៃ ទី ២៦ វិច្ឆិកា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើត បានអញ្ជើញជាអធិបតីក្នុងសន្និសីទលើកទី ២ របស់ក្រុមប្រឹក្សាដោយមានប្រធានបទពិគ្រោះយោបល់ផែនការភូមិ ភាគណាមបូខាងកើត ដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យ ដល់ឆ្នាំ ២០៥០។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជាប្រធានសន្និសីទពិគ្រោះយោបល់ផែនការសម្រាប់តំបន់ណាមបូខាងកើត - ảnh 1នារសៀលថ្ងៃទី២៦ ខែវិច្ឆិកា នៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh ប្រធានក្រុមប្រឹក្សាសម្របសម្រួលតំបន់ណាមបូខាងកើតបានធ្វើជាប្រធានសន្និសីទលើកទី២របស់ក្រុមប្រឹក្សា (រូបថត៖ VGP/Nhat Bac)

ថ្លែងក្នុងអង្គប្រជុំ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការអនុវត្ត និងការបង្ហើយផែនការសម្រាប់តំបន់ណាមបូខាងកើតនាពេលនេះ មានគុណសម្បត្តិជាច្រើន ដូច្នេះផែនការទាំងនេះចាំបាច់ត្រូវតែពង្រីកសក្តានុពលរបស់មនុស្ស ទំនៀមទំលាប់ វប្បធម៌ និងប្រវត្តិសាស្ត្រ ដោយ យកមនុស្សជាចំណុចកណ្តាល ជាគោលដៅ ជាធនធាន និងជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជន និងសមាជិកក្រុមប្រឹក្សាតំបន់ ស្រាវជ្រាវយ៉ាងសកម្ម និងស្នើឡើងយន្តការ ក៏ដូចជាគោលនយោបាយពិសេស ដើម្បីអភិវឌ្ឍន៍តំបន់ណាមបូខាងកើត និងជំរុញការតភ្ជាប់ក្នុងតំបន់។  លោកនាយករដ្ឋមន្ត្រីបានស្នើសមាជិកក្រុមប្រឹក្សាតំបន់ សហការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ន សាខា និងមូលដ្ឋានក្នុងតំបន់ ដើម្បីស្រាវជ្រាវយន្តការ និងគោលនយោបាយ ហើយបានសម្របសម្រួល និងផ្សារភ្ជាប់សកម្មភាពក្នុងវិស័យទីក្រុង ភស្តុភារ សេវាកម្មគុណភាពខ្ពស់ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល...។ ទាំងនេះគឺជាកិច្ចការចាំបាច់មួយ ដើម្បីលើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងនៃតំបន់។ លើសពីនេះ ត្រូវមានការស្រាវជ្រាវដើម្បីបង្កើតមូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ឱ្យមានប្រភពទុនដាច់ដោយឡែកសម្រាប់វិស័យដែលជាប់ទាក់ទងគ្នា និងមានគោលនយោបាយដើម្បីកៀរគរធនធានសង្គមទៅក្នុងសកម្មភាពផ្សារភ្ជាប់។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជាប្រធានសន្និសីទពិគ្រោះយោបល់ផែនការសម្រាប់តំបន់ណាមបូខាងកើត - ảnh 2នាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងមតិក្នុងសន្និសីទ (រូបថត៖ VGP/Nhat Bac)

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យបណ្តាមូលដ្ឋានក្នុងតំបន់ ត្រូវបង្ហើយផែនការជាបន្ទាន់ក្នុងនោះមានៈ ទីក្រុងហូជីមិញ Dong Nai និង Binh Duong ដោយធានាការឯកភាពដោយឈរលើមូលដ្ឋាននៃទិសដៅសំខាន់ៗ និងកំណត់ដំណោះស្រាយដែលបានកំណត់ក្នុងផែនការ សំដៅដាក់ជូននាយករដ្ឋមន្ត្រីពិនិត្យ អនុម័តស្របតាមបទប្បញ្ញត្តិនៃច្បាប់៕

តំបន់ណាមបូខាងកើតរួមមានទីក្រុងហូជីមិញ និងខេត្តចំនួន៥៖ Dong Nai, Binh Duong, Ba Ria - Vung Tau, Binh Phuoc, Tay Ninh។ តំបន់នេះមានផ្ទៃដី ២៣.៥៥១ គីឡូម៉ែត្រការ៉េ ស្មើនឹង ៧,១% នៃផ្ទៃដីរបស់ប្រទេសទាំងមូល; ប្រជាជនមានចំនួនប្រហែល ១៨,៩ លាននាក់ ស្មើនឹង ១៨,៩% នៃចំនួនប្រជាជនរបស់ប្រទេស (ត្រឹមឆ្នាំ ២០២២) និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចធំបំផុតរបស់ប្រទេស។ តំបន់ណាបូខាងកើតមានមុខតំណែង និងតួនាទីដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ