នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតទីក្រុង Can Tho
(VOVWORLD) - នាព្រឹកថ្ងៃទី ១៤ ឧសភា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈ ប្រតិភូសមាជិកសភា Can Tho បានជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតជាអាជីវករ និងកម្លាំងពលកម្មនៅក្នុងតំបន់មុនកិច្ចប្រជុំលើកទី៥ រដ្ឋសភានីតិកាលទី ១៥។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបសំណេះសំណាលជាមួយអ្នកបោះឆ្នោតនៅទីក្រុង Can Tho (រូបថត៖ VOV) |
នៅក្នុងជំនួបនេះ អ្នកបោះឆ្នោតទីក្រុង Can Tho បានសម្តែងការជឿជាក់លើទិសដៅ និងការដឹកនាំការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់បក្ស រដ្ឋសភា និងរដ្ឋាភិបាល; វាយតម្លៃខ្ពស់ចំពោះនាយករដ្ឋមន្ត្រី និងគណៈប្រតិភូសមាជិកសភាទីក្រុង Can Tho ដែលបានដោះស្រាយអនុសាសន៍ជាច្រើនរបស់អ្នកបោះឆ្នោតតាមសមត្ថភាព។ អ្នកបោះឆ្នោតក៏បានផ្តល់អនុសាសន៍លើបញ្ហាមួយចំនួនស្តីពីការអភិវឌ្ឍអាជីវកម្ម ការបង្កើតការងារ ការថែរក្សាការងារប្រកបដោយនិរន្តរភាព និងការលើកកម្ពស់ប្រាក់ចំណូលសម្រាប់ការរស់នៅរបស់កម្មករ; ការអភិវឌ្ឍន៍លំនៅដ្ឋាន និងដំណោះស្រាយសន្តិសុខសង្គម។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យស្ថាប័នគ្រប់ថ្នាក់ និងសាខាពាក់ព័ន្ធបន្តសំយោគ បកស្រាយ ស្រូបយក ដោះស្រាយសំណើ និងអនុសាសន៍ ស្របតាមសមត្ថកិច្ចនិងផ្តោតការយកចិត្តទុកដាក់ខ្ពស់។ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា នាពេលខាងមុខ រដ្ឋាភិបាលនឹងបន្តប្រកាន់ខ្ជាប់នូវគោលដៅរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាតុល្យភាពសំខាន់ៗ; ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាព; ជំរុញសមាហរណកម្ម; ជម្នះផលវិបាកបន្ទាប់ពីជំងឺរាតត្បាត កូវីដ ១៩; ជំរុញផលិតកម្ម និងអាជីវកម្ម បង្កើតការងារ និងកែលំអរជីវភាពរស់នៅរបស់ប្រជាជន; ដោះស្រាយបញ្ហាលំបាកសម្រាប់អាជីវកម្ម...។
រដ្ឋាភិបាលនឹងផ្តោតលើកត្តាជំរុញកំណើនចំនួនបី៖ ការប្រើប្រាស់ ការនាំចេញ និងការវិនិយោគ; ធានាសន្តិសុខសង្គម រួមទាំងលំនៅដ្ឋាន ស្ថាប័នវប្បធម៌សម្រាប់កម្មករ; ធានាឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី។ ទន្ទឹមនឹងនោះ ជំរុញការរៀបចំផែនការ រួមទាំងផែនការខេត្ត ផែនការតាមវិស័យ; ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ រួមទាំងការទូតសេដ្ឋកិ; ជំរុញការងារទប់ស្កាត់ ប្រឆាំងអំពើពុករលួយ និងភាពអវិជ្ជមាន។
ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានប្រគល់ជានិមិត្តរូបនៃអំណោយចំនួន ២០០ កញ្ចប់ដល់សមាជិកសហជីព និងកម្មករនិយោជិតដែលមានស្ថានភាពលំបាកនៅទីក្រុង Can Tho៕