នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជាអធិបតីសន្និសីទស្តីពីការអភិវឌ្ឍតំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំភាគខាងជើង
(VOVWORLD) - នាព្រឹកថ្ងៃទី ២៧ សីហា នៅខេត្ត Lao Cai នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងសន្និសីទអនុវត្តន៍ផែនការសកម្មភាពរបស់រដ្ឋាភិបាល សំដៅ អនុវត្តន៍សេចក្តីសម្រេចចិត្តលេខ១១ របស់ការិយាល័យនយោបាយ ស្តីពីទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ធានាការពារជាតិ និងសន្តិសុខនៅតំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំឆ្នាំ ២០៣០ ដោយមានចក្ខុវិស័យដល់ឆ្នាំ ២០៤៥។
សន្និសីទត្រូវបានក្រសួងផែនការ និងវិនិយោគ ការិយាល័យរដ្ឋាភិបាល សម្របសម្រួលជាមួយគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត Lao Cai រៀបចំឡើង (រូបថត៖ VGP/Nhat Bac) |
អញ្ជើញថ្លែងមតិនៅសន្និសីទនេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅដែលបានដាក់ចេញ ចាំបាច់ត្រូវមានវិធីសាស្រ្តអភិក្រមទូទៅ ដែលភ្ជាប់ជាមួយនឹងដំណោះស្រាយជាក់ស្តែង មានភាពបត់បែន មានប្រសិទ្ធភាព និងជាក់ស្តែង។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យមានការអនុវត្តជាក់ស្តែង ដោយផ្តោតលើការលើកកម្ពស់យ៉ាងខ្លាំងក្លារាល់ប្រភពធនធាន ជាពិសេសធនធានមនុស្ស រួមផ្សំគ្នាដោយភាពចុះសម្រុងគ្នា សមហេតុផល និងប្រសិទ្ធភាពរវាងធនធានខាងក្នុង និងធនធានខាងក្រៅ ដែលក្នុងនោះ៖ ធនធានផ្ទៃក្នុងគឺជាមូលដ្ឋានគ្រឹះ និងយូរអង្វែង យុទ្ធសាស្ត្រ និងមានលក្ខណៈសម្រេច; ធនធានខាងក្រៅមានសារៈសំខាន់ លោតផ្លោះនិងមានលក្ខណៈជាប្រចាំ។
លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការផ្តោតលើការធ្វើផែនការថ្នាក់តំបន់ត្រូវតែជាកិច្ចការនយោបាយសំខាន់របស់តំបន់ និងមូលដ្ឋាននីមួយៗនាពេលខាងមុខ។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើដល់ធុរកិច្ច អ្នកវិនិយោគ និងដៃគូអភិវឌ្ឍន៍ដែលចាប់អារម្មណ៍ក្នុងការវិនិយោគលើទំហំធំ កាន់តែមានប្រសិទ្ធភាព និងនិរន្តរភាពនៅក្នុងតំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំភាគខាងជើង៕
មុននោះ នាព្រឹកថ្ងៃដដែល នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានកាត់ខ្សែបូរបើកការតាំងពិព័រណ៌រូបថត ផ្សព្វផ្សាយរូបភាពភូមិសាស្ត្រ វប្បធម៌ ប្រជាជននៃតំបន់ ទំនាបកណ្តាលនិងព្រៃភ្នំភាគខាងជើង និងកម្មវិធីជំរុញការវិនិយោគសម្រាប់តំបន់ទំនាបកណ្តាលនិងតំបន់ព្រៃភ្នំភាគខាងជើងផងដែរ៕