នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា
(VOVWORLD) - នាព្រឹកថ្ងៃទី៧ ខែកញ្ញា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែសីហា ដើម្បីពិភាក្សានិងផ្តល់យោបល់លើបញ្ហាសំខាន់ៗជាច្រើន ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច-សង្គម។
ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ VOV) |
នៅដើមកិច្ចប្រជុំនេះ ព័ត៌មានអំពីស្ថានភាពព្យុះទីហ្វុង Yagi មានការវិវឌ្ឍដ៏ស្មុគស្មាញ ដោយមានកម្រិតខ្លាំង កម្រិតហានិភ័យគ្រោះធម្មជាតិខ្ពស់ ប៉ះពាល់ដោយផ្ទាល់ដល់ដីគោក តំបន់ភាគខាងជើងប៉ែកខាងកើត និងតំបន់ភាគកណ្តាលប៉ែកខាងជើង លោករដ្ឋមន្ត្រីបានមានប្រសាសន៍ ថា រដ្ឋាភិបាលបានបង្កើតទីបញ្ជាការនៅទីក្រុង Hai Phong ដើម្បីដឹកនាំការងារបង្ការនិងទប់ទល់នឹងព្យុះ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើដល់រដ្ឋមន្ត្រី ប្រធានស្ថាប័នស្មើរក្រសួង និងស្ថាប័នរដ្ឋាភិបាលដឹកនាំដោយផ្ទាល់នូវការបង្ការ ទប់ទល់នឹងព្យុះ និងជម្នះផលវិបាកបណ្តាលពីព្យុះទីហ្វុង Yagi។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ VOV) |
ទាក់ទិននឹងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែសីហា បន្តមាននិន្នាការវិជ្ជមាន ល្អប្រសើរជាងខែកក្កដា។ ដើម្បីបន្តដឹកនាំ ប្រតិបត្តិនិងរៀបចំការអនុវត្តនាពេលខាងមុខ ក្នុងបំណងសម្រេចបានលទ្ធផលល្អប្រសើរ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាជិករដ្ឋាភិបាលធ្វើការវិភាគ ព្យាករណ៍និងផ្តល់យោបល់លើស្ថានភាពក្នុងខែកញ្ញា និងរយៈពេលខាងមុខ; ស្នើយន្តការ និងគោលនយោបាយសម្រាប់ដំណោះស្រាយ ឈានមុខគេ; ជំរុញកំណើន; រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា និងធានាឱ្យមានតុល្យភាពសំខាន់ៗ ជាពិសេសក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច; ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុបច្ចុប្បន្ននេះ។ លោកនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា៖ “បច្ចុប្បន្ន គោលនយោបាយរូបិយវត្ថុមានភាពស្មុគស្មាញខ្លាំង ដូច្នេះហើយក្នុងដំណើរការប្រតិបត្តិការ បទពិសោធន៍គឺត្រូវតែស្ងប់ស្ងាត់ ក្លាហាន មានចំណេះដឹង និងដោះស្រាយស្ថានការណ៍ភ្លាមៗ ប៉ុន្តែត្រូវគិតរយៈពេលវែងផង។
នៅក្នុងកិច្ចប្រជុំនេះ សមាជិករដ្ឋាភិបាលបានពិភាក្សា និងផ្តល់យោបល់ លើស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដំបូងនៃឆ្នាំនេះ។ ស្ថានភាពនៃការបែងចែក និងការបញ្ចេញទុន វិនិយោគ សាធារណៈ ស្ថានភាពនៃការអនុវត្តកម្មវិធីគោលដៅជាតិចំនួន ៣; អនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅឆ្នាំនេះ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៥៕