នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំសម័យប្រជុំរដ្ឋាភិបាលប្រចាំខែតុលា

(VOVWORLD) - នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកានេះ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ឆ្នាំ២០២៣។

របាយការណ៍នៅក្នុងអង្គប្រជុំបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងខែតុលា និង១០ខែដំបូងនៃឆ្នាំនេះ បានបន្តសម្រេចបានលទ្ធផលសំខាន់ៗ ដោយមានគោលដៅ និងសូចនាករជាច្រើនបានផ្លាស់ប្តូរជាវិជ្ជមាន; ម៉ាក្រូសេដ្ឋកិច្ចបន្តមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ហើយសមតុល្យសំខាន់ៗត្រូវបានធានា។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញដឹកនាំសម័យប្រជុំរដ្ឋាភិបាលប្រចាំខែតុលា - ảnh 1នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំរដ្ឋាភិបាលប្រចាំខែតុលា ឆ្នាំ២០២៣ (រូបថត៖ VOV)

សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ (CPI) ក្នុងខែតុលាបានកើនឡើងជិត ៣,៦% បើប្រៀបនឹងរយៈពេលដូចគ្នា; ជាមធ្យម ១០ ខែបានកើនឡើង ៣,២%។ ទីផ្សាររូបិយប័ណ្ណមានស្ថេរភាព; អត្រាប្តូរប្រាក់មានស្ថេរភាព; ការវិនិយោគផ្ទាល់ពីបរទេសដែលបានចុះបញ្ជីសរុប (FDI) ក្នុងរយៈពេល ១០ ខែ សម្រេចបានជាង ២៥,៧៦ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ១៥% បើរៀបនឹងរយៈពេលដូចគ្នា ដែលក្នុងនោះ ទុន FDI អនុវត្តន៍បានប្រហែល ១៨ពាន់លានដុល្លារ។

ថ្លែងមតិនៅចុងបញ្ចប់នៃកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានស្នើដល់គ្រប់វិស័យគ្រប់លំដាប់ថ្នាក់ត្រូវបន្តប្រកាន់ខ្ជាប់ នូវគោលដៅដែលបានដាក់ចេញ។  ជាពិសេស លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យជំរុញយ៉ាងខ្លាំងក្លានូវកត្តាជំរុញកំណើន ដែលការវិនិយោគ ត្រូវផ្តោតលើការសម្របសម្រួលការទាក់ទាញ និងការបញ្ចេញធនធានវិនិយោគរបស់សង្គមទាំងមូល រួមមានៈ ការវិនិយោគឯកជន ការវិនិយោគបរទេស និងកិច្ចសហប្រតិបត្តិការសាធារណៈ-ឯកជន។ ទាក់ទងនឹងការនាំចេញ ចាំបាច់ត្រូវរក្សា និងបង្រួបបង្រួមទីផ្សារប្រពៃណី និងពង្រីកទីផ្សារថ្មីយ៉ាងសកម្ម។ ពន្លឿនការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយវៀតណាម - អារ៉ាប់រួម (UAE) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយប្រេស៊ីល និងទីផ្សាររួមអាមេរិកខាងត្បូង ...ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ