នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញពិនិត្យនិងអង្កេតការងាររបស់គម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Tri

(VOVWORLD) - សម្រាប់គម្រោងនីមួយៗ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ពីទិសដៅសំខាន់ៗក្នុងការអនុវត្ត។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញពិនិត្យនិងអង្កេតការងាររបស់គម្រោងសំខាន់ៗមួយចំនួននៅខេត្ត Quang Tri - ảnh 1នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញពិនិត្យនិងស្តាប់របាយការណ៍ស្តីពីការដឹកជញ្ជូន និងការងារមសំខាន់ៗ នៃគម្រោងនានានៅខេត្ត Quang Tri  (រូបថត៖ VGP/Nhat Bac)

នារសៀលថ្ងៃទី ២២ កក្កដា ក្នុងកម្មវិធីទស្សនកិច្ចការងារនៅខេត្ត Quang Tri ភាគកណ្តាលវៀតណាម នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញពិនិត្យ និងដឹកនាំការអនុវត្តនូវគម្រោងដឹកជញ្ជូន និងឧស្សាហកម្មសំខាន់ៗមួយចំនួនក្នុងខេត្ត។ សម្រាប់គម្រោងនីមួយៗ លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងច្បាស់ពីទិសដៅសំខាន់ៗក្នុងការអនុវត្ត។

សម្រាប់គម្រោងផ្លូវល្បឿនលឿន Van Ninh - Cam Lo ជាគម្រោងផ្លូវល្បឿនលឿនពីខាងជើងទៅខាងត្បូង ដំណាក់កាល ២០២១-២០២៥ ដែលមានប្រវែងសរុប ៦៥,៧គីឡូម៉ែត្រ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអ្នកម៉ៅការ និងអង្គភាពសាងសង់ធានានូវវឌ្ឍនភាព គុណភាព បច្ចេកទេស   សុវត្ថិភាព និងអនាម័យបរិស្ថាន។ នាយករដ្ឋមន្ត្រីបានស្នើឱ្យខេត្ត Quang Tri ធ្វើបានល្អក្នុងការរំដោះផ្ទៃដី និងការតាំងទីលំនៅថ្មីក្នុងមូលដ្ឋាន។

សម្រាប់គម្រោងផ្លូវល្បឿនលឿន Cam Lo – La Son ក្រោមគម្រោងសាងសង់ផ្លូវល្បឿនលឿនពីជើងទៅត្បូងប៉ែកខាងកើត ដំណាក់កាល ២០១៧-២០២០ ប្រវែង សាងសង់សរុប ៩៨,៣៥ គីឡូម៉ែត្រ លោកនាយករដ្ឋមន្ត្រីបានចាត់ឲ្យក្រសួងគមនាគមន៍ដឹកជញ្ជូន និងស្ថាប័ននានាបន្តស្រាវជ្រាវ និងអនុវត្តដំណាក់កាលពេញលេញ ដោយមានទំហំ ៤ គន្លង។

ចំពោះគម្រោងវិនិយោគផ្លូវជាតិលេខ ១៥D តភ្ជាប់ច្រកទ្វារអន្តរជាតិ La Lay ទៅកាន់តំបន់កំពង់ផែ My Thuy និងផ្លូវល្បឿនលឿន Cam Lo - Lao Bao ដើម្បីបង្កើតជាផ្លូវស្របទៅនឹងច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិចនោះ លោកនាយករដ្ឋមន្ត្រីបានឯកភាពលើគោលនយោបាយអនុវត្តគម្រោងរួមមាន ៣ ផ្នែក ក្នុងនោះមួយផ្នែកវិនិយោគដោយខេត្ត Quang Tri ផ្នែកមួយគឺវិនិយោគដោយមជ្ឈឹម ហើយផ្នែកមួយទៀត អនុវត្តន៍តាមទម្រង់កិច្ចសហប្រតិបត្តិការសាធារណៈនិងឯកជន។ គម្រោងនេះមានតួនាទីពង្រឹងការតភ្ជាប់ រវាងតំបន់ភាគកណ្តាលប៉ែកខាងជើង និងឆ្នេរភាគកណ្តាលនៃប្រទេសវៀតណាមជាមួយឡាវខាងត្បូង ថៃខាងកើត និងបង្កើតជាត្រីកោណអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោកនាយករដ្ឋមន្ត្រីក៏បានផ្តាំផ្ញើដល់ការអនុវត្តគម្រោងមួយចំនួនទៀតដូចជា៖ ផ្លូវល្បឿនលឿន Cam Lo - Lao Bao; គម្រោងវិនិយោគ សាងសង់តំបន់កំពង់ផែ My Thuy ស្រុក Hai Lang (ខេត្ត Quang Tri); គម្រោងមណ្ឌលឧស្សាហកម្ម Quang Tri មានទំហំប្រហែល ៥០០ ហិកតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ