នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមកដល់ Washington D.C ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក
(VOVWORLD) - អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាម នៅអាកាសយានដ្ឋាន មានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Dung។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមបានមកដល់ទីក្រុងវ៉ាស៊ីនតោន (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ១១ ឧសភា (ម៉ោងនៅវៀតណាម) យន្តហោះដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចុះចតនៅអាកាសយានដ្ឋានយោធា Andrews នៃ Washington, DC ចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក; ធ្វើទស្សនកិច្ចនៅសហរដ្ឋ អាមេរិក និងអង្គការសហប្រជាជាតិ ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៧ ឧសភា។ អញ្ជើញទទួលស្វាគមន៍នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងគណៈប្រតិភូវៀតណាម នៅអាកាសយានដ្ឋាន មានឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper និងឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Nguyen Quoc Dung។
តាមគម្រោង ក្នុងដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងចូលរួមសកម្មភាពនានាក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក; មានកិច្ចប្រជុំទ្វេភាគីជាមួយមេដឹកនាំសហរដ្ឋអាមេរិក និងប្រទេសអាស៊ានមួយចំនួន; ជួបប្រជុំ និងជួបធ្វើការជាមួយថ្នាក់ដឹកនាំអង្គការសហប្រជាជាតិ។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh នឹងជួបសន្ទនាជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន អង្គការអន្តរជាតិ អាជីវកម្ម អ្នកជំនាញ និងអ្នកប្រាជ្ញមួយចំនួននៅសហរដ្ឋអាមេរិក; ទស្សនាគ្រឹះស្ថានសេដ្ឋកិច្ច វប្បធម៌ និងអប់រំនៃសហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh នឹងអញ្ជើញចូលរួមសកម្មភាពជំរុញពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ជាពិសេស លោកនាយករដ្ឋមន្ត្រីនឹងបានជួបសំណេះ សំណាលជាមួយសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅសហរដ្ឋអាមេរិកផងដែរ៕