នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមកដល់ទីក្រុងណាននីងចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមពិព័រណ៍ CAEXPO និងកិច្ចប្រជុំ CABIS

(VOVWORLD) - ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាល នៃសាធារណៈរដ្ឋប្រជាមានិត ចិន។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមកដល់ទីក្រុងណាននីងចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមពិព័រណ៍ CAEXPO និងកិច្ចប្រជុំ CABIS - ảnh 1លោកនាយករដ្ឋមន្រ្តីអញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិណាននីង - ខេត្តក្វាងស៊ី ប្រទេសចិន (រូបថត៖ VOV)

នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី ១៦ ខែកញ្ញា (ម៉ោងក្នុងតំបន់) យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូវៀតណាមបានមកដល់អាកាសយានដ្ឋានណាននីង ចាប់ផ្តើមចូលរួមពិព័រណ៍ចិន-អាស៊ាន (CAEXPO) និងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម-វិនិយោគចិន-អាស៊ាន (CABIS) ដែលប្រព្រឹត្តទៅនៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ក្នុងរយៈពេលពីរថ្ងៃចុងសប្តាហ៍។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីមកដល់ទីក្រុងណាននីង នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។ ក្នុងជំនួបនេះ លោក នាយករដ្ឋមន្ត្រីបានអបអរសាទរចំពោះសមិទ្ធិផលដ៏ធំធេងក្នុងកំណែទម្រង់ ការបើកទ្វារទីផ្សារ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលខេត្តក្វាងស៊ីសម្រេចបាននាពេលថ្មីៗនេះ និងសង្ឃឹមថា ខេត្តក្វាងស៊ីនឹងបន្តលើកកម្ពស់តួនាទីត្រួសត្រាយផ្លូវរបស់ខ្លួន ក្នុងការជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញមកដល់ទីក្រុងណាននីងចាប់ផ្តើមដំណើរទស្សនកិច្ចចូលរួមពិព័រណ៍ CAEXPO និងកិច្ចប្រជុំ CABIS - ảnh 2នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញជួបជាមួយលោក Liu Ninh លេខាគណៈកម្មាធិការបក្សនៃតំបន់ស្វយ័ត Guangxi Zhuang  ប្រទេសចិន (រូបថត៖ VOV)

រីឯខ្លួនវិញ លេខាបក្សខេត្តក្វាងស៊ី លោក Liu Ninh បានអះអាងថា ខេត្តក្វាងស៊ី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម។ បន្ទាប់ពីដំណើរទស្សនកិច្ចនៅវៀតណាម (ខែមេសា ឆ្នាំ ២០២៣) លោកលេខាបក្ស Liu Ninh បានសម្តែងនូវក្តីសប្បាយរីករាយចំពោះភាគីទាំងពីរដែលអនុវត្តសកម្មភាពសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងសម្រេចបាននូវសមិទ្ធិផលជាក់ស្តែងជាច្រើន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ