នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងវីរៈជនយុទ្ធជនពលី

(VOVWORLD) - នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកនាយឧត្តមសេនីយ៍ ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងបុព្វហេតុបដិវត្តន៍ របស់បក្សកុម្មុយនិស្ត វៀតណាម និងប្រជាជាតិវៀតណាម៕

នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញអុជធូបគោរពវិញ្ញាណក្ខន្ធលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap និងវីរៈជនយុទ្ធជនពលី - ảnh 1លោកនាយករដ្ឋមន្ត្រី និងគណៈប្រតិភូអញ្ជើញអុជធូប គោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap (រូបថត៖ VGP/Nhat Bac)

ក្នុងឱកាសរំលឹកខួបលើកទី ៤២០ នៃការបង្កើតខេត្ត Quang Binh និងខួបលើកទី ៣៥ នៃការបង្កើតខេត្តឡើងវិញនោះ នាព្រឹកថ្ងៃទី ២ មិថុនា នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញអុជធូបដាក់ផ្ការរំលឹកគុណូបការៈចំពោះយុទ្ធជនពលីនៅឈាបនដ្ឋាន Ba Doc; អញ្ជើញអុជធូបដាក់ផ្កានៅផ្នូរលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។

នៅទីនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយឧត្តមសេនីយ៍ ដែលបានរួមចំណែកយ៉ាងធំធេង  ក្នុងបុព្វហេតុបដិវត្តន៍របស់បក្សកុម្មុយនិស្តវៀតណាម និងប្រជាជាតិវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ