នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី Pham Van Dong
(VOVWORLD) - នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅ ចំពោះអតីតនាយករដ្ឋមន្ត្រី Pham Van Dong ដែលជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបនៃបដិវត្តន៍វៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រី Pham Van Dong (រូបថត៖ Duong Giang/TTXVN) |
ក្នុងឱកាសបុណ្យតេតប្រពៃណីជាតិ នាថ្ងៃទី៨ ខែកុម្ភៈ (ពោលគឺថ្ងៃទី ២៩ នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំរោង ឆស័ក ២០២៤) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតនាយករដ្ឋមន្ត្រីលោក Pham Van Dong និងជូនពរក្រុមគ្រួសារអតីតនាយករដ្ឋមន្ត្រីជួបតែសេចក្តីសុខ សុភមង្គលក្នុងឆ្នាំថ្មី។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានសម្តែងនូវការគោរពយ៉ាងជ្រាលជ្រៅចំពោះអតីតនាយករដ្ឋមន្ត្រី Pham Van Dong ដែលជាថ្នាក់ដឹកនាំដ៏សំខាន់មួយរូបនៃបដិវត្តន៍វៀតណាម។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអញ្ជើញសួរនាំអំពីជីវភាព និងស្ថានភាពការងាររបស់ញាតិមិត្តរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong និងផ្ញើជូនក្រុមគ្រួសារទាំងមូលសេចក្តីជូនពរឆ្នាំថ្មី សុខភាពល្អ សុភមង្គល និងវិបុលភាព៕