នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួល​ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone

(VOVWORLD) - នាព្រឹកថ្ងៃទី ៨ ខែតុលា បន្ទាប់ពីបានទៅកាន់ទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ទទួល​ជួបជាមួយនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone។ រូបថត៖ VOV

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ មានការចាប់អារម្មណ៍ចំពោះការរៀបចំដោយភាពហ្មត់ចត់ លើគ្រប់វិស័យសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ហើយបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឡាវក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៤; នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងការសម្របសម្រួលជាមួយឡាវ និងប្រទេសដទៃទៀត ដើម្បីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ទទួលបានជោគជ័យ រួមចំណែកលើកកម្ពស់កិត្យានុភាពរបស់ឡាវ និងចំណងសាមគ្គីភាពនិងឯកភាពរបស់អាស៊ាន។ នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone បានសង្កត់ធ្ងន់លើគុណតម្លៃនៃសាមគ្គីភាពរវាងវៀតណាម-ឡាវ និងរវាងវៀតណាម-ឡាវ-កម្ពុជា; ឯកភាពបន្តការសម្របសម្រួលជាមួយកម្ពុជា ដើម្បីនាំទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងបីកាន់តែអនុវត្តជាក់ស្តែងនិងមានប្រសិទ្ធភាព បំពេញតម្រូវការជាក់ស្តែងរបស់ប្រទេសទាំងបី និងស្របតាមតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ