នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្វាគមន៍យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ តុលា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានចូលរួមពិធីរំលឹកខួប ១ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី។
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ ស្វាគមន៍យុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ  បានចូលរួមពិធីរំលឹកខួប ១ ឆ្នាំនៃការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី (រូបថត៖ Duong Giang/TTXVN)

ថ្លែងមតិក្នុងព្រឹត្តិការណ៍នេះ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្នាំ ២០៤០ របស់អូស្ត្រាលី ដោយសង្កត់ធ្ងន់ថា ការអភិវឌ្ឍរបស់អាស៊ានគឺមិនអាចខ្វះបានសម្រាប់ការរួមចំណែកជាវិជ្ជមានរបស់ប្រទេសនេះ ជាពិសេសពីឧស្សាហកម្មឯកជន។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យអូស្ត្រាលីយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយតុល្យភាព វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងតភ្ជាប់ភស្តុភារ និងដាក់ពង្រាយកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រពៃណី ក៏ដូចជាវិស័យថ្មីៗដូចជា សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង និងនវានុវត្តន៍។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអូស្ត្រាលីយកចិត្តទុកដាក់លើការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការពលករ និងកិច្ចសហប្រតិបត្តិការយុវជន ដើម្បីបង្កើតភាពទម្លុះទម្លាយសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-អូស្ត្រាលីក្នុងប៉ុន្មានឆ្នាំខាងមុខ ស្របតាមទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី ដែលទើបបានបង្កើតឡើងនៅឆ្នាំ ២០២១៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ