នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក

(VOVWORLD) - បន្តកម្មវិធីការងារនៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅទីក្រុងវៀងចន្ទន៍ (ឡាវ) នាព្រឹកថ្ងៃទី១១ ខែតុលានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១២។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រីវៀតណាមបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគនឹងជាកម្លាំងចលករ ហើយចាំបាច់ត្រូវជំរុញក្នុងទិសដៅប្រកបដោយប្រសិទ្ធភាព ភាពសុខដុមរមនា និងនិរន្តរភាព បើកទូលាយទីផ្សារសម្រាប់ទំនិញនាំចេញ ត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អ្នកវិនិយោគកាន់តែច្រើន ពីសហរដ្ឋ អាមេរិក។ ទន្ទឹមនឹងនោះ ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់ភាពធន់ជាមួយ នឹងគ្រោះមហន្តរាយធម្មជាតិ។ វៀតណាមស្វាគមន៍ចំពោះការបន្តឧបត្ថម្ភរបស់សហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍនៃអនុតំបន់មេគង្គ តាមរយៈក្របខ័ណ្ឌភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក ក្នុងនោះមានការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ដីសណ្ដ Cuu Long របស់វៀតណាម។

 នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក - ảnh 1នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក (រូបថត៖ VOV)

លើសពីនេះទៀត វៀតណាមបានស្នើឲ្យមានធនធានដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្លាយជាសសរស្តម្ភថ្មីក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងវិស័យ semiconductor និងឧស្សាហកម្មបញ្ញាសិប្បនិមិត្ត (AI)។ ទន្ទឹមនឹងនោះ វៀតណាមស្នើឱ្យអាស៊ាននិងសហរដ្ឋអាមេរិកបង្កើនការសម្របសម្រួល និងរួមចំណែកបន្ថែមទៀតដល់សន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ តាមនោះ ស្នើរឲ្យសហរដ្ឋអាមេរិកបន្តគាំទ្រគោលជំហររួមរបស់អាស៊ានលើសមុទ្រខាងកើត សម្របសម្រួលធានាសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ក្នុងនោះមានសមុទ្រខាងកើត ព្រមទាំងគាំទ្រដល់ការខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវក្រមប្រតិបត្តិ COC នាពេលឆាប់ៗខាងមុខ ប្រកបដោយប្រសិទ្ធភាពជាក់ស្តែងនិងស្របតាមច្បាប់អន្តរជាតិ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ បណ្តាថ្នាក់ដឹកនាំបានអនុម័តសេចក្តីប្រកាសភាពជាអ្នកដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក ស្តីពីការលើកកម្ពស់បញ្ញាសិប្បនិម្មិតប្រកបដោយសុវត្ថិភាព   និងអាចទុកចិត្តបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ