នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra

(VOVWORLD) - ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានានៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នារសៀលថ្ងៃទី ៩ តុលា នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra។

ក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីររូបបានឯកភាពដឹកនាំស្ថាប័នពាក់ព័ន្ធ អនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រកបដោយប្រសិទ្ធភាព និងអនុវត្តយ៉ាងសកម្មនូវកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្របង្កើនវៀតណាម-ថៃ ដំណាក់កាល ២០២២ – ២០២៧ លើគ្រប់វិស័យ។ ភាគីទាំងពីរក៏បានឯកភាពគ្នាខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឆាប់សម្រេចបានគោលដៅ ២៥ ពាន់លានដុល្លារអាមេរិក។

នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ អញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra។ រូបថត៖ VOV

ភាគីទាំងពីរក៏បានឯកភាពពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលខ្លាំងដូចជា៖ សេដ្ឋកិច្ច ទេសចរណ៍ គមនាគមន៍ តភ្ជាប់ពហុប្រព័ន្ធផ្សព្វផ្សាយ កិច្ចសហប្រតិបត្តិការតាមមូលដ្ឋាន; សម្របសម្រួលជាមួយប្រទេសពាក់ព័ន្ធដើម្បីសាកល្បងគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការទេសចរណ៍ "ប្រទេសប្រាំមួយ គោលដៅតែមួយ"។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ រក្សាសាមគ្គីភាព និងឯកភាពក្នុងតំបន់អាស៊ាន។ លើកកំពស់មជ្ឈភាពរបស់អាស៊ានក្នុងបញ្ហាអន្តរជាតិ និងតំបន់; ធានាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅតំបន់សមុទ្រខាងកើត ដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។

នាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងសារជាថ្មីអំពីសារៈសំខាន់នៃការពង្រឹងការសម្របសម្រួល និងការផ្លាស់ប្តូរព័ត៌មានក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ; ធានាមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីខ្លួន ដើម្បីប្រឆាំងប្រទេស១ផ្សេងទៀតនោះទេ។

នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា លោកស្រីនឹងរៀបចំដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាពេលឆាប់ៗនេះ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រីចម្រុះវៀតណាម-ថៃលើកទី៤ ព្រមទាំងសង្កត់ធ្ងន់ថា វៀតណាមជាដៃគូសំខាន់មួយរបស់ថៃនៅអាស៊ីអាគ្នេយ៍ ហើយមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយវៀតណាមឡើងកំពស់ថ្មី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ