វៀតណាមអំពាវនាវឱ្យបង្កើនភាពជាដៃគូ ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព

(VOVWORLD) - សម័យបើកកិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គណៈកម្មាធិការទី២) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ បានបញ្ចប់នាថ្ងៃទី ៩ តុលា បន្ទាប់ពីធ្វើការអស់រយៈពេល ២ ថ្ងៃនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

ថ្លែងមតិក្នុងកិច្ចពិភាក្សាទូទៅ ឯកអគ្គរដ្ឋទូត លោក Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភថា ប្រហែលជានឹងមានចំនួន ៨០% នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពត្រូវប្រឈមមុខនឹងហានិភ័យដែលមិនអាចសម្រេចបានទាន់ពេលវេលា ដោយសារផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយ វិបត្តិមនុស្សធម៌ បញ្ហាប្រឈមអាកាសធាតុ និងការកើនឡើងវិសមភាព។

វៀតណាមអំពាវនាវឱ្យបង្កើនភាពជាដៃគូ ដើម្បីជំរុញការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព - ảnh 1បើកសម័យប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩។  រូបថត៖ VOV

លោកឯកអគ្គរដ្ឋទូតបានស្នើឱ្យមានការកែទម្រង់រចនាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ក្នុងនោះមានស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងធនាគារអភិវឌ្ឍន៍ពហុភាគី ដើម្បីធានាឱ្យមានការចូលរួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងអភិបាលកិច្ចសេដ្ឋកិច្ចសកល។ វៀតណាមស្វាគមន៍ចំពោះការគាំទ្ររបស់អង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិក្នុងការអនុវត្តភាពជាដៃគូសម្រាប់ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌។

យ៉ាងណាមិញ ប្រទេសនានាត្រូវផ្តោតលើការកាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀងសម្រាប់មនុស្សគ្រប់គ្នា។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ក៏បានសម្តែងនូវសាមគ្គីភាពជាមួយប្រទេសមានការអភិវឌ្ឍអន់ខ្សោយ  ប្រទេសកំពុងអភិវឌ្ឍន៍គ្មានសមុទ្រ និងប្រទេសកោះតូចៗ ហើយបានអំពាវនាវឱ្យបង្កើនការអនុវត្តកម្មវិធីសកម្មភាពសម្រាប់ប្រទេសទាំងនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ