នាយករដ្ឋមន្ត្រី​Nguyen Tan Dung អញ្ចើញ​ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតគណះកម្មាធិការដឹកនាំ Tay Nguyen

     នាព្រឹកថ្ងៃទី ១៧ កក្កដា នៅទីក្រុង Buon ma Thuot ខេត្ត Dac Lac ​នាយក
រដ្ឋមន្ត្រី  រដ្ឋាភិបាលវៀតណាម Nguyen Tan Dung បានអញ្ចើញ​ចូលរួម និងថ្លែង
មតិ  នៅពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី ១០ទិវាបង្កើត ​គណះកម្មាធិការ
ទទួលបន្ទុក Tay Nguyen និងស្ងើចសរសើរ ​បុគ្គលឆ្នើម ​ចំនួន​១៨០​នាក់  ក្នុង ជនរួមជាតិជាជនជាតិភាគតិច និងអ្នកមានគុណូប​ការះ។ ​នាយក​រដ្ឋមន្ត្រី Nguyen
Tan Dung បានស្ងើចសរសើរនូវបណ្ដា​សមិទ្ធផល​ដ៏ធំធេង ដែលកងទ័ព  និង ប្រជាជន បណ្ដាខេត្ត Tay Nguyen ទទួលបាន​ក្នុង​រយះ​ពេល ១០ឆ្នាំ កន្លងទៅ 
ស្ងើចសរសើរ​ស្មារតីមហាសាមគ្គីភាព​ និង​ការ​ខំ​ប្រឹង​ប្រែង របស់គណះកម្មាធិការ
ទទួលបន្ទុក  Tay Nguyen ដែលបានរួម​ជាមួយ​បណ្ដាក្រសួង ស្ថាប័នទាក់ទិននានា
 និង​បក្សភាគ និងរដ្ឋអំណាចគ្រប់ជាន់ថ្នាក់​ នៅតំបន់ Tay Nguyen ​ជំនះពុះពារលើ
ការលំបាក  អនុវត្ត​បណ្ដា​គោលមាគា៍ គោលនយោបាយរបស់បក្ស  រដ្ឋប្រកបដោយ
មាន ប្រសិទ្ធភាព នៅ​តំបន់ Tay Nguyen​ ស្ងើចសរសើរបណ្ដាបុគ្គលឆ្នើម ក្នុង​ជនរួម
ជាតិ​​ភាគតិច និងអ្នកមានគុណូបការះ តំណាងបណ្ដាសាសនាក្នុងភូមិ​សាស្ត្រ។ ក្នុងរយះពេលខាងមុខនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន​ស្នើ​ ​គណះកម្មា
ធិការ ទទួលបន្ទុក  Tay Nguyen បណ្ដាក្រសួង ស្ថាប័នទាន់ទិន ​និង​ បក្សភាគ  រដ្ឋអំណាចគ្រប់ជាន់ថ្នាក់ក្នុងតំបន់ Tay Nguyen ​ត្រូវ​ប្រមូល​ផ្តុំ​ដោះ​ស្រាយ​ការ លំបាក សំដៅអភិវឌ្ឍន៍ Tay Nguyen ប្រកបដោយចីរភាព៖

          “ត្រូវការចាត់ទុកភារកិច្ច អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម លើកស្ទុយជីវភាព​រស់នៅ  របស់ជនរួមជាតិ គឺជាអាទិភាពជួរមុខ។ អនុវត្តការត្រួតពិនិត្យ ក្រើន​រំលឹក ប្រកប ដោយមានប្រសិទ្ធភាព លើកកំពស់តួនាទីឃ្លាំមើល បណ្ដាក្រសួង ស្ថាប័នតំបន់ត្រូវ
អនុវត្តយ៉ាងល្អ បណ្ដាភារកិច្ចដែលបានប្រគល់ជូន។ ទន្ទឹម​នឹងនោះ ម្ចាស់ការតាមដាន បណ្ដាការប្រែប្រួលរបស់សភាពការណ៍ ស្រាវជ្រាវ ផ្តល់មតិចំពោះបក្ស រដ្ឋាភិបាល 
បណ្ដាយន្តការ គោលនយោបាយពិសេស​ដោយឡែក ដើម្បីពង្រីក  សក្ដានុភាព  ឧត្តមភាព ក៏ដូចជាជំនេះពុះពារ​លើបណ្ដាការអន់ខ្សោយក្នុងភូមិសាស្ត្រ៕”

នាយករដ្ឋមន្ត្រី​Nguyen Tan Dung  អញ្ចើញ​ចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ទិវាបង្កើតគណះកម្មាធិការដឹកនាំ Tay Nguyen  - ảnh 1
នាយករដ្ឋមន្ត្រី Nguyen Tan Dung(http://nguyenhoabinh.net)


ប្រតិកម្មទៅវិញ

ផ្សេងៗ