នាយករដ្ឋមន្ត្រីNguyen Tan Dung អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីNguyen Tan Dung អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅកូរ៉េខាងត្បូង - ảnh 1
នាយករដ្ខមន្ត្រី Nguyen Tan Dung និងលោកស្រី Park Geun-hye
 (រូបថតៈ TTXVN)


(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី
Pack Geun-hye នាព្រឹកថ្ងៃទី១០ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan
Dung បានដឹកនាំគណៈប្រតិភូ ចាកចេញពីទីក្រុងហាណូយ ទៅបំពេញ ទស្សនកិច្ចការងារនៅប្រទេសកូរ៉េខាងត្បូង និង ចូលរួមសន្និសីទ ជាន់ខ្ពស់
សំដៅរំលឹកខួបលើកទី២៥នៃទំនាក់ទំនងសន្ទនាអាស៊ាន-កូរ៉េខាងត្បូង ចាប់ពី
ថ្ងៃទី១០ដល់ថ្ងៃទី១២ធ្នូ។ វៀតណាមចូលរូមសន្និសីទនេះដោយទិសស្លោក
“សកម្ម ម្ចាស់ការនិងមានការ ទទួលខុសត្រូវ” រួមចំណែកជម្រុញទំនាក់ទំនង
សន្តិនាអាស៊ាន-កូរ៉េខាងត្បូងឲ្យ កាន់តែមានការអភិវឌ្ឍន៍ជាក់ស្តែងប្រកបដោយ
ប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ ដំណើរ ទស្សនកិច្ចការងារនៅកូរ៉េខាងត្បូងលើក
នេះរបស់លោក Nguyen Tan Dung សំដៅជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្រ្តវៀត
ណាម-កូរ៉េខាងត្បូង ព្រមទាំង បង្កើនទំនុកទុកចិត្តនិងទំនាក់ទំនងល្អប្រសើរវាង
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ