នាយករដ្ឋមន្ត្រីNguyen Tan Dungនិងនាយរដ្ឋមន្ត្រីហ៊ុនសែនបើកសម្ពោធបង្គោលព្រំដែនវៀតណាម-កម្ពុជា

នាយករដ្ឋមន្ត្រីNguyen Tan Dungនិងនាយរដ្ឋមន្ត្រីហ៊ុនសែនបើកសម្ពោធបង្គោលព្រំដែនវៀតណាម-កម្ពុជា - ảnh 1
នាយករដ្ឋមន្ត្រីNguyen Tan Dungនិងនាយរដ្ឋមន្ត្រីហ៊ុនសែន
បើកសម្ពោធបង្គោលព្រំដែនវៀតណាម-កម្ពុជា(រូបថតៈ Trần Văn)


(VOVworld)-នាព្រឹកថ្ងៃទី២៦ធ្នូ រដ្ឋភិបាលវៀតណាមនិងកម្ពុជាបានរួមសហការរៀប
ចំពិធីបើកសម្ពោធបង្គោលព្រំដែនលេខ៣០ លើខ្សែផ្លូវព្រំដែនរវាងខេត្ត Gia Lai របស់
វៀតណាមនិងខេត្តរតនគីរីរបស់កម្ពុជា។​អញ្ជើញចូលរួមក្នុង ពិធីនេះ មានវត្តមាន នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung នាយករដ្ឋមន្ត្រីកម្ពុជា
សម្តេច ហ៊ុនសែន រួមទាំងតំណាងក្រសួង ស្ថាប័ន ទាក់ទិននានានិងប្រជាជនរស់នៅ
ជាប់ព្រំដែនផងដែរ។ ថ្លែងមតិនៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក
Nguyen Tan Dung បានសង្កត់ធ្ងន់ថា៖

        “បង្គោលលេខ៣០ជាសំណង់ល្អមួយស្ថិតនៅច្រកទ្វាព្រំដែនអន្តរជាតិ Le
Thanh -អូរយ៉ាដាវនេះ នឹងក្លាយទៅជាទីមកដល់ទាក់ទាញប្រជាជននៃប្រទេស
ទាំងពីរ ភ្ញៀវទេសចរអន្តរជាតិមកទស្សនានិងយល់ច្បាស់នូវចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ។​តាងនាមរដ្ឋាភិបាលវៀតណាម ខ្ញុំវាយ តម្លៃខ្ពស់នូវការខំប្រឹងប្រែងរបស់គណៈកម្មាធិការចំរុះទទួលបន្ទុការងារខ័ណ្ឌ​សីមានិងបោះបង្គោលព្រំដែននៃប្រទេសទាំងពីរដែលបានបំពេញល្អភារកិច្ចរបស់
ខ្លួននាពេលកន្លងទៅ”។

        ថ្លែងមតិនៅក្នុងពិធីនេះដែរ សម្តេចហ៊ុនសែនបានសម្តែងក្តីសង្ឃឹមថាភាគី
ទាំងពីរ នឹងសម្រេចយ៉ាងឆាប់ៗនូវការងារខ័ណ្ឌស៊ីមាបោះបង្គោលព្រំដែន កសាង
ខ្សែព្រំ ដែនស្អាតបាត យុត្តិធម៌ ដោយឈរលើមូលដ្ឋានច្បាប់នៃប្រទេសនីមួយៗ
ក៏ដូច ជាសមស្របនឹងច្បាប់អន្តរជាតិ។ សម្តេចហ៊ុនសែនបានអះអាងថា៖

      “លទ្ធផលថ្ងៃនេះនឹងរួមចំណែកយ៉ាងធំធេងចូលក្នុងការប្រែក្លាយព្រំដែន
ដែលបាន កំណត់ច្បាស់ឲ្យក្លាយទៅជាមណ្ឌលសន្តិភាពនិងសម្បូរុងរឿងសម្រាប់
ប្រជាជន នៃប្រទេសទាំងពីរ។​សំណង់ដែលយើងកាត់ខ្សែបូសម្ពោធឲ្យដំណើរការ
ថ្ងៃ នេះជាសក្ខីភាពជាក់ស្តែងសរឲ្យឃើញនូវកិច្ចសហប្រតិបត្តិការជិតស្និទ្ធិរវាង
ប្រ ទេសទាំងពីរកម្ពុជា-វៀតណាម”។

        បន្ទាប់ពីបើកសម្ពោធបង្គោលព្រំដែនលេខ៣០នៅខេត្តរតនាគីរីមក នាពេល
រសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីទាំងពីររូបបានអញ្ជើញបើកសម្ពោធបង្គោលព្រំ​ដែនមួយទៀតនៅចក្រទ្វាព្រំដែនអន្តរជាតិ Tinh Bien នៅខេត្ត AN Giang វៀត
ណាម និងភ្នំដិន ខេត្តតាកែវរបស់កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ