នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងធ្វើជា ប្រធានថ្មីរបស់គណៈបក្ស CPP


នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងធ្វើជា ប្រធានថ្មីរបស់គណៈបក្ស CPP  - ảnh 1
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំងធ្វើជា ប្រធានថ្មីរបស់គណៈបក្ស CPP (Image: qdnd.vn)

(VOVworld) – សន្និសីទលើកទី ៣៨ នៃគណៈកម្មាធិការមជ្ឈឹមគណៈបក្សប្រជា
ជនកម្ពុជា (CPP) បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២០ មិថុនា នៅរាជធានី ភ្នំ ពេញ។
ក្នុងនោះ អង្គសន្និសីទបានជ្រើសរើសនាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច
តេជោ ហ៊ុន សែន ធ្វើជាប្រធានថ្មីរបស់គណៈបក្សប្រជាជនកម្ពុជា CPP ជំនួស
ប្រធាន CPP សម្តេច ជា ស៊ីម ដែលទទួលមរនភាព នាថ្ងៃទី ៨ មិថុនា មក។
ក្រៅពីនោះ លោក សាយ ជុំ និងលោក សារ ខែង ត្រូវបានជ្រើសតាំងធ្វើជាអនុ
ប្រធានគណៈបក្ស CPP ។ សន្និសីទលើកទី ៣៨ នៃគណៈកម្មាធិការមជ្ឈឹម
គណៈបក្ស CPP ក៏បានបូកសរុបស្ថានភាពក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០១៥​ ដើម្បីនាំចេញទិសដៅសកម្មភាព ៦ ខែចុងឆ្នាំនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ