នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន អញ្ជើញមកកាន់វៀតណាមដើម្បីគោរពវិញ្ញាណក្ខ័ន្ធប្រធានរដ្ឋលោក Tran Dai Quang

(VOVWORLD) - នាថ្ងៃទី២៦ខែកញ្ញា នាយករដ្ឋមន្ត្រី កម្ពុជា សម្តេច តោជោ ហ៊ុនសែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកកាន់ប្រទេសវៀតណាម ដើម្បីគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធាន Tran Dai Quang។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ឥស្សរៈជនកម្ពុជាដែលនឹងអញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន រួមមាន៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។

មុននោះ នាថ្ងៃទី២១ខែកញ្ញា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានផ្ញើរសារចូលរួមរំលែកទុក្ខ ជូនចំពោះនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc; ប្រធានរដ្ឋសភា សម្តេច ហេង សំរិន បានផ្ញើរសារចូលរួមរំលែកទុក្ខដល់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan និងនាថ្ងៃទី២៤ខែកញ្ញា ព្រះមហាក្សក្រកម្ពុជា នរោត្តមសីហមុនីបានផ្ញើរព្រះរាជសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang៕

ប្រតិកម្មទៅវិញ

ផ្សេងៗ