នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពលរដ្ឋទៅចាក់វ៉ាក់សាំង កូវីដ-១៩ ដូសជំរុញ
(VOVWORLD) - នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងយ៉ាងសកម្ម ដើម្បីការពារខ្លួនឯង ការពារក្រុមគ្រួសារ និងសហគមន៍ ប្រឆាំងជំងឺរាតត្បាត។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ២០២១។ (រូបថត៖ THX/TTXVN) |
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកផ្លូវជាតិលេខ៤១ មានប្រវែងជាង ៩៥គីឡូម៉ែត្រនៅខេត្ត កំពង់ស្ពឺ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជាជាច្រើនបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៥ហើយ ប៉ុន្តែពលរដ្ឋខ្មែរចំនួន ៤លាននាក់ទៀតមិនទាន់ទៅទទួលការចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ដូសទី៣ឡើយ។ នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន ស្នើឲ្យប្រជាពលរដ្ឋ ចាក់វ៉ាក់សាំងយ៉ាងសកម្ម ដើម្បីការពារខ្លួនឯង ការពារក្រុមគ្រួសារ និងសហគមន៍ ប្រឆាំងជំងឺរាតត្បាត។
យោងតាមការស្ថិតិរបស់ក្រសួងសុខាភិបាលកម្ពុជា គិតត្រឹមថ្ងៃទី ២៥ ខែធ្នូ អត្រាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ លើកុមារអាយុពី ៣-៥ ឆ្នាំ សម្រេចបាន ៧៩,៦៣% ហើយកុមារទាំងអស់ដែលមានអាយុចាប់ពី ៥ ឆ្នាំឡើងទៅ សម្រេចបានជាង ១០០% ៕