នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានរិះគន់ចំពោះការជ្រៀតជ្រែករបស់សហភាពអឺរ៉ុប
(VOVWORLD) - សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី ១២ ខែកុម្ភៈ បានលើកឡើងការជំទាស់ ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសខ្លួន។ នេះគឺជាប្រតិកម្មដំបូងរបស់ ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីសហភាពអឺរ៉ុប បើកដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ននូវប្រព័ន្ធអនុគ្រោះគ្រប់មុខទំនិញទាំងអស់លើកលែងគ្រឿងសព្វាវុធ (EBA) ពីកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ TTXVN) |
លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជ្យភាព និងអធិប តេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជា កាន់តែរីកចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ»។ សម្តេចតេជោ បានគូសបញ្ជាក់យ៉ាងដូច្នេះ។
មុននេះមួយថ្ងៃ សហភាពអឺរ៉ុបបានប្រកាសថា នឹងចាប់ផ្ដើមដំណើរការត្រួតពិនិត្យដើម្បីសម្រេចការដកប្រទេសកម្ពុជាចេញពីកម្មវិធី EBA ។ EBA គឺជាកម្មវិធីអនុ គ្រោះមួយ ដែលសហភាពអឺរ៉ុបផ្តល់ឱ្យបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នុងពិភពលោក ក្នុងនោះមានកម្ពុជា។ ហេតុដូច្នេះ សេចក្តីសម្រេចចិត្តនេះអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មវាយនភណ្ឌ និងស្បែកជើង ដែលជាវិស័យសេដ្ឋ កិច្ចដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងមានតម្លៃនាំចេញទៅកាន់សហភាពអឺរ៉ុប រហូតដល់ ៤ ពាន់ លានដុល្លារអាមេរិកតែម្តង៕