នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបញ្ចប់ប្រកបដោយល្អប្រសើដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបញ្ចប់ប្រកបដោយល្អប្រសើដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ - ảnh 1
នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវបញ្ចប់ប្រកបដោយល្អប្រសើដំណើរទស្សនកិច្ចជាផ្លូវការនៅ វៀតណាម។ (dantri.com.vn)

        Vovworld-នាថ្ងៃទី២៨ធ្នូ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ​ហ៊ុនសែននិងលោកជំទាវបានអញ្ចើញបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត
ណាម(ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ធ្នូ)តាមសេចក្តីអញ្ចើញរបស់នាយករដ្ឋមន្ត្រី​រដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅវៀតណាម នាយករដ្ឋមន្ត្រីកម្ពុជា​សម្ដេច​តេជោហ៊ុនសែនបានជួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen
Tan Dung ជយបសន្ទនាជាមួយប្រធានរដ្ឋសភាលោក Nguyen Sinh Hung ជួប​សម្ដែងការគួរសមអគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong និងប្រធានរដ្ឋលោក Truong Tan Sang។

        ក្នុងបណ្ដាជំនួបសន្ទនា ភាគីទាំងពិរបានព្រមព្រៀងបន្តរក្សាការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ចគ្រប់ជាន់ថ្នាក់។ ភាគីទាំងពីរបានឯកភាពជំរុញជួយឧបត្ថម្ភនិង​ធានា
សកម្មភាពវិនិយោគអាជីវកម្មរបស់អង្គភាពអាជីវកម្មវៀតណាមនៅកម្ពុជា​ដើម្បី
ផលប្រយោចន៍រវាងប្រទេសទាំងពីរ។

        ទន្ទឹមនឹងនោះភាគីទាំងពីរបានឯកភាពបន្តសហប្រតិបត្តិការជិតស្និទកធក្នុង​វិស័យសន្តិសុខការពារជាតិ បង្កើនកិច្ចសហប្រតិបត្តិការទប់ស្កាត់សកម្មភាព​ភេរវកម្មបទល្មើសឆ្លងដែនជាដើម។

        អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពលើកកំពស់គោលជំហរ​រួមរបស់អាស៊ានដូចជាបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍៦ខរបស់អាស៊ានអំពី
សមុទ្រខាងកើត គោរពរក្សាសន្តិភាពស្ថិរភាពនៅសមុទ្រខាងកើត ដោះស្រាយ​ជំលោះដោយសន្តិវិធីលើមូលដ្ឋានគោរពច្បាប់អន្តរជាតិនិងអនុសញ្ញាច្បាប់សមុទ្រ
ឆ្នាំ១៩៨២ ជំរុញការអនុវត្ត DOC និងកសាងក្រុមប្រតិបត្តិ COC យ៉ាងឆាប់រហ័ស​រវាងអាស៊ាននិងចិន។

        ក្នុងឱកាសដំណើរទស្សនិកិច្ចលើកនេះ នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា​
សម្ដេច​តេជោហ៊ុនសែនបានធ្វជាក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការចំនួន១០រវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ