នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ - ảnh 1
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ចប់ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ

          (VOV)_នារសៀលថ្ងៃទី២១ខែធ្នូ នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ​សម្តេច
តេជោ ហ៊ុន សែន រួមជាមួយគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ​បានបញ្ចប់
ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc ប្រកបដោយជោគ​ជ័យ​។ក្នុងរយៈពេល​ពីរថ្ងៃនៅវៀតណាម (ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២១ធ្នូ) នាយករដ្ឋមន្ត្រីកម្ពុជា ​សម្ដេចហ៊ុនសែន
 បានមានជំនួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc
សំដែងការគួរសមអគ្គលេខាបក្សកុម្មយនីស្ត លោក Nguyen Phu Trong ប្រធានរដ្ឋ 
លោក Tran Dai Quang និងជួបសន្ទនាជាមួយប្រធានរដ្ឋសភា លោកស្រី Nguyen
Thi Kim Ngan។ នាយករដ្ឋមន្ត្រី សម្ដេចហ៊ុនសែន ក៏បានអញ្ជើញទៅដាក់​កម្រងផ្កា​
នៅវិមានវីរយុទ្ធជនពលី ចូលប្រាង្គដម្កលសពគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជី
មិញ និងទៅ​បំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ និងខេត្ត Dong Nai ។ នៅក្នុង
ជំនួបធ្វើការ​ទាំងនេះ ភាគីទាំងពីរបានឯកភាពថាការពង្រឹងនិងពង្រីកទំនាក់ទំ
នងមិត្តភាព ​កិច្ចសហប្រតិបត្តិការវៀតណាម-កម្ពុជាមានតួនាទីដ៏សែនសំខាន់សំ
រាប់​ប្រទេសទាំងពីរ ហើយសន្យាពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ​
តាមទិសស្លោក៖ អ្នកជីតខាងភូមិផងរបងជាមួយគ្នាល្អប្រសើរ មិត្តភាពប្រពៃណី 
កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ចីរភាពនិងយូរអង្វែង គោរពឯករាជ្យ ​អធិប
តេយ្យភាព និងបូរភាពដែនដី មិនអនុញ្ញាតអោយកងកម្លាំងអមិត្តប្រើប្រាស់ដែន
ដីរបស់ប្រទេសខ្លួនដើម្បីគំរាមគំហែងសន្តិសុខរបស់ប្រទេសមួយទៀត ​ដោះស្រាយ
បញ្ហាដែលកើតមានឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី។ ភាគី​ទាំងពីរក៏បាន
ឯកភាពបង្កើនជំនួបប្រាស្រ័យនិងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់​ថ្នាក់។ ភាកីទាំង
ពីរក៏បានឯកភាពរៀបចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៥០ទិវាបង្កើតទំ
នាក់ទំនងការទូតរវាងប្រទេសទាំងពីរ វៀតណាម-កម្ពុជា ​(ថ្ងៃទី២៤មិថុនាឆ្នាំ
១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១៧)៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ