នាយករដ្ឋមន្ត្រីកម្ពុជាព្រមានគណៈបក្សប្រឆាំងអំពីផែនការធ្វើបាតុកម្ម
|
នាយករដ្ឋមន្ត្រីកម្ពុជាព្រមានគណៈបក្សប្រឆាំងអំពីផែនការធ្វើបាតុកម្ម (VNA) |
(VOVworld) – នាថ្ងៃទី ១២ កញ្ញា នាយករដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា សម្តេច
តេជោ ហ៊ុន សែន បានព្រមានគណៈបក្សសង្គ្រោះជាតិ (CNRP) ស្តីពីផែនការ
ដំណើរការធ្វើបាតុកម្មមានទ្រង់ទ្រាយធំសំដៅប្រឆាំងជំទាស់ការកាត់ទោសអនុ
ប្រធានគណៈបក្ស CNRP លោក គឹម សុខា ដែលនឹងគ្រោងប្រព្រឹត្តទៅនាថ្ងៃទី
១៦ កញ្ញា ខាងមុខ។ មុននោះ នារសៀលថ្ងៃទី ១២ កញ្ញា គណៈបក្ស CNRP
បានប្រកាសនឹងរៀបចំការធ្វើបាតុកម្មដោយទ្រង់ទ្រាយធំបន្ទាប់ពីតុលាការ
រាជធា នីភ្នំពេញបានកាត់ទោសដោយកុំបាំងមុខដាក់ពន្ធនាគាក្នុងរយៈពេល
៥ ខែ ចំពោះលោក គឹម សុខា ពីបទមិនចូលមកបំភ្លឺតុលាការពាក់ព័ន្ធនឹង
សំណុំរឿង សញ្ចារកម្ម៕