នាយករដ្ឋមន្ត្រីកម្ពុជាព្រមាននឹងអនុវត្តវិធានការរាំងមាំក្នុងករណីការធ្វើបាតុកម្មអំពើហឹង្សាកើតមានឡើង

នាយករដ្ឋមន្ត្រីកម្ពុជាព្រមាននឹងអនុវត្តវិធានការរាំងមាំក្នុងករណីការធ្វើបាតុកម្មអំពើហឹង្សាកើតមានឡើង - ảnh 1
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុន (Image: Vietnam+)

(VOVworld) – ថ្លែងមតិក្នុងពិធីបើកការដ្ឋានសាងសងរោងចក្រវារីអគ្គិសនីនៅ
ភាគខាងលិចកម្ពុជា នាថ្ងៃទី ២៧ មិនា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ
ហ៊ុន សែន បានសង្កត់ធ្ងន់ថា៖ រាល់សកម្មភាពរំលោភលើរដ្ឋធម្មនុញ្ញនិងច្បាប់
ដែល បណ្តាលស្ថានភាពអំពើហឹង្សានឹងត្រូវបានដោះស្រាយដោយវិធានការ
គត្តិយុត។ នាយករដ្ឋមន្ត្រី សម្តេច តេជោ ហ៊ុន សែន បានឲ្យដឹងថែមទៀតថា៖
 បណ្ដាស្ថាប័ន រដ្ឋាភិបាលនិងរោងចក្រនៅធ្វើសកម្មភាពធម្មតាដោយមិនអើពើ
ដល់ការដែល ភាគីប្រឆាំងនៅប្រទេសនេះពហិការដ្ឋសភា។ ការព្រមានរបស់
 សម្តេច តេជោ ហ៊ុន សែន ត្រូវបាននាំចេញ បន្ទាប់ពី ប្រធានគណៈបក្សសង្គ្រោះ
ជាតិ (CNRP) នៅកម្ពុជា លោក សម រង្ស៊ី នាថ្ងៃទី ២៦ មិនា បានប្រកាសថា៖
គណៈបក្សនេះនឹង រៀបចំមហាសន្និបាតប្រជាជននារសៀលថ្ងៃទី ៣០ មិនា
ខាងមុខ។ ប៉ុន្តែ នាថ្ងៃទី ២៧ មិនា អ្នកនាំពាក្យនៃសាលារាជធានីភ្នំពេញ
លោក ឡុង ឌី ម៉ង់ បានឲ្យដឹង ថា៖ សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យ  
CNRP រៀបចំព្រឹត្តិការណ៍ពោលខាង លើទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ