នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋចិនលោក Xi Jinping តាមទូរស័ព្ទ
(VOVWORLD) - ប្រធានរដ្ឋចិនលោក Xi Jinping បានមានប្រសាសន៍ ថា ចិននឹងនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាឲ្យកាន់តែច្រើន; ផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំង ការពារកូវីដ-១៩ដល់កម្ពុជា ហើយជួយកម្ពុជាកសាងរោងចក្រផលិតវ៉ាក់សាំង; គាំទ្រ កម្ពុជាក្នុងការកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅ ឆ្នាំ២០២២ទៀតផង។
នៅរសៀលថ្ងៃទី១៨ ខែមីនា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Xi Jinping ប្រធានរដ្ឋចិន តាមប្រព័ន្ធទូរស័ព្ទ។
មេដឹកនាំទាំងពីរបានឯកភាពគ្នា ជំរុញកម្មវិធីសហប្រតិបត្តិការ “ខ្សែក្រវាត់និងផ្លូវ” ក្នុងនោះសង្កត់ធ្ងន់លើតម្រូវការក្នុងការពន្លឿនដំណើរការសាងសង់នៃគម្រោងសំខាន់ៗដូចជា ផ្លូវល្បឿនលឿន អាកាស យានដ្ឋាន និងមណ្ឌលសេដ្ឋកិច្ចពិសេស; ព្រមទាំង ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលទើបលេចចេញ ដូចជាហិរញ្ញវត្ថុ និងសេដ្ឋកិច្ចឌីជីថល ក៏ដូចជាបើកដំណើរការឡើងវិញនូវជើងហោះហើររវាងប្រទេសទាំងពីរ ផងដែរ។ ប្រធានរដ្ឋចិនលោក Xi Jinping បានមានប្រសាសន៍ថា ចិននឹងនាំចូលអង្ករ និងផលិតផលកសិកម្មផ្សេងទៀតពីកម្ពុជាឲ្យកាន់តែច្រើន; ផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំង ការពារកូវីដ-១៩ដល់កម្ពុជា ហើយជួយកម្ពុជាកសាងរោងចក្រផលិតវ៉ាក់សាំង; គាំទ្រ កម្ពុជាក្នុងការកាន់តំណែងជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) នៅឆ្នាំ២០២២
ទៀតផង។
មេដឹកនាំទាំងពីរក៏បានពិភាក្សាគ្នាអំពីបញ្ហាទាក់ទងនឹងកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាននិងចិន ក៏ដូចជាបញ្ហាក្តៅគគុកដែលកំពុងទាក់ទាញការ យកចិត្តទុកដាក់ លើទូទាំងពិភពលោកដែលជាជម្លោះរុស្ស៊ី - អ៊ុយក្រែនផងដែរ។
នៅចុងបញ្ចប់នៃជំនួបពិភាក្សាការងារតាមទូរស័ព្ទ មេដឹកនាំនៃប្រទេសទាំងពីរ បានអញ្ជើញគ្នាទៅបំពេញដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសគ្នាទៅវិញទៅមកនាពេលវេលា ដ៏សមស្រប៕