នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនជំរុញការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលនិងបណ្ដាគណបក្សនយោបាយ

(VOVWORLD) -នាថ្ងៃទី ២១ សីហា នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនបានរៀបចំសិក្សាសាលាពិគ្រោះយោបល់ជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយចំនួន ១៦ នៃប្រទេសខ្លួន ក្រោយពីពេលដែលគណបក្សប្រជាជនកម្ពុជា (CPP) ដណ្ដើមបានជ័យជំនះក្នុងការបោះឆ្នោតនាថ្ងៃទី ២៩ កក្កដាកន្លងទៅ។ 
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនជំរុញការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាលនិងបណ្ដាគណបក្សនយោបាយ - ảnh 1 នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន

វេទិកាពិគ្រោះយោបល់នាថ្ងៃទី ២១ សីហា នេះ មិនមានការចូលរួមរបស់គណបក្សនយោបាយចំនួន ៤ គឺ គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (LDP) គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (GDP) គណបក្សខ្មែរឈប់ក្រ និងគណបក្សមាតុភូមិយើង។ អញ្ជើញថ្លែងមតិនៅទីនេះ សម្ដេចតេជោ ហ៊ុន បានលើកច្បាស់ថា សម្ដេចរៀបចំជំនួបពិគ្រោះយោបល់នេះ ក្នុងនាមជានាយករដ្ឋមន្ត្រី ពោលគឺមិនមែនក្នុងនាមជាប្រធាន គណបក្ស CPP ឡើយ ព្រមទាំងបង្ហាញគោលបំណងបង្កើត ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់រវាងរាជរដ្ឋាភិបាល និងបណ្ដាគណបក្សនយោបាយ សំដៅស្វែងរកគំនិតស្ថាបនា ដើម្បីជំរុញប្រទេសជាតិអភិវឌ្ឍន៍ ។សម្ដេចបន្តសង្តត់ធ្ងន់ទៅលើសារៈសំខាន់នៃការចូលរួមរបស់គណបក្សនយោបាយចំពោះវឌ្ឍនភាពប្រទេសជាតិ។

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែនក៏បន្តថា រដ្ឋសភានីតិកាលថ្មីនឹងបង្កើតនាថ្ងៃទី ៥ កញ្ញាខាងមុខ ហើយរាជរដ្ឋាភិបាលថ្មីនឹងបង្កើតនាថ្ងៃទី ៦ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ