នាយករដ្ឋមន្ត្រីកម្ពុជាអះអាងពីជម្រើសដ៏ត្រឹមត្រូវជាមួយ​"ដំណើរឆ្ពោះ​ទៅ​ការផ្ដួល​រំលំ​របបប្រល័យពូជសាសន៍ ប៉ុល ពត"

(VOVWORLD) - គេហទំព័រ Fresh News របស់កម្ពុជាកាលពីថ្ងៃទី ២០ មិថុនា បានផ្សាយព័ត៌មានថា៖ ថ្ងៃទី ២០ ខែមិថុនា ជាថ្ងៃគម្រប់ខួបលើកទី ៤៥ ទិវាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងយុទ្ធមិត្តចំនួន ៤ នាក់បានអញ្ជើញមកកាន់វៀតណាមស្វែងរកការគាំទ្រសម្រាប់បុព្វហេតុរំដោះជាតិ និងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅរបស់ ប៉ុល ពត។
នាយករដ្ឋមន្ត្រីកម្ពុជាអះអាងពីជម្រើសដ៏ត្រឹមត្រូវជាមួយ​លោកនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ  ហ៊ុន សែន អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត 

នាព្រឹកថ្ងៃទី ២០ មិថុនា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត” នៅតំបន់ព្រំដែនកម្ពុជា-វៀតណាម (តំបន់ X ១៦ ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលជាទីកន្លែង នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តបានឆ្លងដែនចូលវៀតណាមនាពេលយប់ កាលពី ៤៥ ឆ្នាំមុន។

នាយករដ្ឋមន្ត្រីកម្ពុជាអះអាងពីជម្រើសដ៏ត្រឹមត្រូវជាមួយ​នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh។

យោងតាម Fresh News បានឲ្យដឹងថា សំណួរជាច្រើនត្រូវបានចោទសួរថា តើប្រទេស និងប្រជាជនកម្ពុជា នឹងទៅជាយ៉ាងណា បើគ្មានថ្ងៃទី ២០ ខែមិថុនា កាលពី ៤៥ ឆ្នាំមុននោះ។ អ្នកប្រវត្តិសាស្ត្រខ្មែរយល់ឃើញថា បើគ្មានការចាប់ផ្តើមពីនាយករដ្ឋមន្ត្រីសម្រេចតេជោ ហ៊ុន សែន និងនាយទាហានកម្ពុជាស្នេហាជាតិដែលបានស្វែងរកផ្លូវតស៊ូរំដោះជាតិ គឺប្រទេស និងប្រជាជនកម្ពុជាពិបាកមានឱកាសរួចផុតពីរបបដ៏ឃោឃៅព្រៃផ្សៃរបស់ប៉ុលពតឡើយ។ អញ្ជើញថ្លែងក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី ៤៥ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្ដួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុនសែនបានសង្តក់ធ្ងន់ថា នាគ្រាដ៏លំបាកនោះ សម្ដេចបានសម្រេចចិត្តស្វែងរកការជួយឧបត្ថម្ភ គាំទ្ររបស់វៀតណាម ហើយនេះគឺជាជម្រើសដ៏ល្អបំផុតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ