នាយករដ្ឋមន្ត្រីក្រិក A.Tshipras លាលែងពីតំណែង

នាយករដ្ឋមន្ត្រីក្រិក A.Tshipras លាលែងពីតំណែង - ảnh 1
នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tshipras (រូបថតៈ Reuters )


(VOVworld)-នាថ្ងៃទី២០សីហា នាយករដ្ឋមន្ត្រីក្រិកលោក Alexis Tshipras បាន
ដាក់ពាក្យសុំលាលែងពីតំណែងជូនប្រធានាធិបតី Prokopis Pavlopoulos ព្រមទាំង
អំពាវនាវអនុវត្តការបោះឆ្នោតមុនកាលកំណត់។ ក្នុងជំនួបជានួយប្រធានា ធិបតី
Pavlopoulos លោក Tshipras បានចាត់ទុកថា ប្រជាជនក្រិកត្រូវម្ចាស់ការ ទៅលើ
សន្លឹកឆ្នោតរបស់ខ្លួន ដែលក្នុងនោះសម្រេចថា​ តើក្រិកនឹងឆ្លងផុតលើការលំបាក
នេះយ៉ាងដូចម្តេច ក៏ដូចជានរណាអាចចរចាយ៉ាងម៉េចផងដែរ។ លោក Tshipras
ក៏បានទទួលស្គាល់ថា កិច្ចចរចារជាមួយម្ចាស់បំណុលអន្តរជាតិមិនដូចបំណង
ប្រាថ្នាឡើយ ប៉ុន្តែបានសង្កត់ធ្ងន់ថា Athens បានឆ្លងផុតពីដំណាក់កាលលំបាក ខណៈដែលបណ្តារដ្ឋមន្ត្រីហិរញ្ញវត្ថុតំបន់ចាយប្រាក់អឺរ៉ូ អនុម័តលើកញ្ចប់ជំនួយ ទីបីមានតម្លៃ៨៦ពាន់លានអឺរ៉ូសម្រាប់ក្រិក។ មុននោះ នាយករដ្ឋមន្ត្រី Tshipras បានបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីវិសាមញ្ញ ដើម្បីជូនដំណឹងថា លោកនឹងលាលែង
ពីដំណែង ក៏ដូចជាផែនការអនុវត្តការបោះឆ្នោតសកលមុនកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ